ព័ត៌មានអន្តរជាតិ

ឥណ្ឌា សម្រេចផ្តល់អាជ្ញាបណ្ណបន្ទាន់ សម្រាប់ប្រើប្រាស់ វ៉ាក់សាំងកូវីដ-១៩ Sputnik V របស់រុស្ស៊ី

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ថា មន្រ្តីបានឲ្យដឹងនៅថ្ងៃអង្គារថា អគ្គនាយកដ្ឋានត្រួតពិនិត្យ ឳសថឥណ្ឌា (DCGI) បានផ្តល់អាជ្ញាប័ណ្ណអនុញ្ញាតជាបន្ទាន់ដល់វ៉ាក់សាំង COVID-១៩ របស់ប្រទេសរុស្ស៊ី ឈ្មោះ Sputnik V ។

ការអនុញ្ញាតនេះ ត្រូវបានស្នើសុំដោយក្រុមហ៊ុន ផលិតវ៉ាក់សាំងឥណ្ឌា ឈ្មោះ Reddy’s Laboratories ដែលនឹងត្រូវ ផលិតវ៉ាក់សាំងនៅក្នុងប្រទេសឥណ្ឌា ។

មន្រ្តីបានឱ្យដឹងថា ការអនុញ្ញាតត្រូវបានផ្តល់ ឱ្យក្រុមហ៊ុនកាលពីល្ងាចថ្ងៃច័ន្ទ ។ ការសម្រេចចិត្តនេះ បានធ្វើឡើងនៅប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមអ្នកជំនាញបានផ្តល់ការអនុញ្ញាតិ ឲ្យទទួលបានការចាក់វ៉ាក់សាំង ជាបន្ទាន់ ។

ដោយមានការអនុញ្ញាតនេះវ៉ាក់សាំង របស់ក្រុមហ៊ុន Sputnik V ឥឡូវនេះគឺជាវ៉ាក់សាំងទី៣ ដើម្បីទទួលបានការអនុញ្ញាតជាបន្ទាន់ នៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីវិទ្យាស្ថានសេរ៉ូមសាស្ត្រ គឺ Covishield របស់ឥណ្ឌា និង Covaxin របស់ Bharat Biotech ត្រូវបានអនុញ្ញតឲ្យប្រើប្រាស់ ។

“មូលនិធិវិនិយោគផ្ទាល់ របស់សហព័ន្ធរុស្ស៊ី (RDIF ដែលជាមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់ប្រទេសរុស្ស៊ី) បានប្រកាសថា អគ្គនាយកដ្ឋានត្រួតពិនិត្យ ឳសថឥណ្ឌា (DCGI) បានយល់ព្រមប្រើប្រាស់ វ៉ាក់សាំង Sputnik V របស់រុស្ស៊ី ប្រឆាំងនឹងមេរោគ ដែលមាននៅក្នុងប្រទេសឥណ្ឌា ហើយបានក្លាយជាប្រទេសទី៦០ ដើម្បីអនុម័ត វ៉ាក់សាំង Sputnik V ។ សេចក្តីថ្លែងការណ៍របស់ RDIF បានដាក់ថាដូច្នេះ ។

យោងទៅតាម RDIF វ៉ាក់សាំងរបស់រុស្ស៊ី មានប្រសិទ្ធិភាពដល់ទៅ៩១,៦ ភាគរយ និងផ្តល់ការការពារ ពេញលេញប្រឆាំង នឹងករណីធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ដូចដែលបានបង្ហាញ ដោយទិន្នន័យដែលបានចុះផ្សាយ នៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ដ្រឈានមុខគេ មួយឈ្មោះថា The Lancet ។

គួរបញ្ជាក់ថា ឥណ្ឌា ជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំង និងជាដៃគូយុទ្ធសាស្ត្ររបស់យើង សម្រាប់ផលិតកម្ម Sputnik V. RDIF បានបង្កើតភាពជាដៃគូ ជាមួយក្រុមហ៊ុនឱសថឈានមុខគេមួយ ចំនួនរបស់ឥណ្ឌា សម្រាប់ការផលិត Sputnik V ដែលនឹងផ្តល់ទាំងការចាក់វ៉ាក់សាំង សម្រាប់ប្រជាជននៅឥណ្ឌា និងចែកចាយទូទាំងពិភពលោក ។ សេចក្តីថ្លែងការណ៍ បានដាក់ថាយ៉ាងដូច្នេះ ។

ថ្នាំ Sputnik V ចំនួន៨៥០លានដូស នឹងត្រូវផលិត នៅក្នុងប្រទេសឥណ្ឌា ជារៀងរាល់ឆ្នាំ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top