ព័ត៌មានអន្តរជាតិ

ពលរដ្ឋ របស់ប្រទេសអ៊ីស្រាអ៊ែល កើនឡើងទៅដល់ ៩,៣៣លាននាក់

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ស្ថិតិថ្មីមួយដែលត្រូវស្រាវជ្រាវឡើងដោយការិយាល័យស្ថិតិនៃប្រទេសអ៊ីស្រាអ៊ែលបាន បង្ហាញអំពីចំនួនពលរដ្ឋរបស់ប្រទេស គឺបានកើនឡើងដល់៩,៣៣លាននាក់ហើយ។

ការធ្វើជំរឿនថ្មីនេះត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅមុនពេលបន្តិចនៃពិធីបុណ្យខួបឯករាជ្យរបស់អ៊ីស្រាអ៊ែលដែលនឹងប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះហើយហើយ តួលេខដដែលបានបង្ហាញទៀតថាជនជាតិជី្វហ្វសរុបគឺមានប្រមាណជា៧៣,៩ភាគរយឬ
៦,៨៩៤លាននាក់ខណៈដែល២១,១ភាគរយទៀត ជាជនជាតិអារ៉ាប់។

ទិន្នន័យដដែលក៏បានបញ្ជាក់ដែរថា គិតចាប់តាំងតែពី ថ្ងៃបុណ្យឯករាជ្យកាលពីឆ្នាំ២០២០ កន្លងមកពលរដ្ឋរបស់ ប្រទេសអ៊ីស្រាអ៊ែល មានកើនឡោះងប្រមាណជា១,៥ភាគរយឬស្មើនឹង១៣៧ ០០០នាក់។គួរឲ្យដឹងដែរថាគិតចាប់តាំងតែពីការបង្កើតរដ្ឋកាលពីឆ្នាំ១៩៤៨មកអ៊ីស្រាអ៊ែលមាន ប្រជាជនត្រឹមតែ៨០៦ ០០០នាក់ប៉ុណ្ណោះដែលធៀបនឹង បច្ចុប្បន្នខុសត្រូវគ្នាដល់ទៅ១០ដង៕

ប្រែសម្រួល៖ស៊ុនលី

To Top