ព័ត៌មានអន្តរជាតិ

កិច្ចចរចានុយក្លេអ៊ែរ អ៊ីរ៉ង់ បន្ដឆ្ពោះទៅមុខ ទោះបីមានភាពតានតឹង ជុំវិញការវាយប្រហារ ទីតាំងនុយក្លេអ៊ែរ Natanz

តេអេរ៉ង់ ៖ កិច្ចចរចាថ្មី ដើម្បីជួយសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានធ្វើឡើងនៅរដ្ឋធានី វីយែន ប្រទេសអូទ្រីស កាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយ កើនឡើងបន្ទាប់ពីការ វាយប្រហារទៅលើទីតាំង នុយក្លេអ៊ែរអ៊ីរ៉ង់។

បន្ទាប់ពីការដាច់ចរន្តអគ្គិសនី បានវាយប្រហារកន្លែងផលិត ប្រេងកាត Natanz នៅកណ្តាលប្រទេសអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃអាទិត្យ ប្រទេសអ៊ីរ៉ង់បានចោទប្រកាន់អ៊ីស្រាអែល ពីបទបំផ្លិច បំផ្លាញ ប្រឆាំងនឹងទីតាំង នុយក្លេអ៊ែររបស់ខ្លួន និងបានប្រកាសផែនការ ចាប់ផ្តើមបង្កើនការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូម ៦០ ភាគរយ ដែលបានធ្វើឱ្យ មានការព្រួយបារម្ភយ៉ាងខ្លាំង ពីមហាអំណាចអឺរ៉ុប និងសហរដ្ឋអាមេរិក ។

ទោះបីជាការវិវឌ្ឍន៍ថ្មីៗនេះ បានចាក់បញ្ចូលភាព មិនច្បាស់លាស់ថ្មី ទៅក្នុងការរំពឹងទុក នៃកិច្ចពិភាក្សាក្រុង វីយែន ក៏ដោយ ក៏កិច្ចប្រឹងប្រែងការទូត បានបន្តស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលត្រូវបានគេស្គាល់ថា ជាផែនការ សកម្មភាពរួម (JCPOA) ជាមួយនឹងការដកទណ្ឌកម្ម និងបញ្ហានុយក្លេអ៊ែរដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ ។

ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី បានឲ្យដឹងកាលពីថ្ងៃពុធថា ការចម្រាញ់អ៊ុយរ៉ាញ៉ូម ៦០ ភាគរយបន្ថែមទៀត គឺជាការឆ្លើយតប ចំពោះអំពើអាក្រក់ ដែលបានប្រព្រឹត្ត ដោយប្រទេសដទៃទៀត ។

ថ្លែងទៅកាន់សត្រូវរបស់អ៊ីរ៉ង់លោក រ៉ូហានី បាន លើកឡើងថា “អ្នកចង់ដកដៃរបស់យើងនៅក្នុងការចរចា ប៉ុន្តែយើងនឹងចូលក្នុងការចរចា ដោយដៃទាំងពីរ របស់យើង” ។

លោកវ៉ាង ជីន សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ ភាគពាយ័ព្យ នៃប្រទេសចិន បានលើកឡើង ថា ការផ្លាស់ប្តូររបស់ទីក្រុងតេអេរ៉ង់ អាចបង្កើតភាពមិនប្រាកដ ប្រជាបន្ថែមទៀត ដែលអាច ធ្វើឱ្យមានការវាយ តំលៃឡើងវិញ នូវជំហររបស់ភាគីផ្សេងទៀត ស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងការកើនឡើងភាពតានតឹង រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ៕

ដោយ ឈូក បូរ៉ា

To Top