ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានរុស្ស៊ី ពីផលវិបាក ប្រសិនបើមេដឹកនាំ ប្រឆាំង Alexei Navalny ស្លាប់

បរទេស ៖ ស្របពេលមានសេចក្តី រាយការណ៍ថា មេដឹកនាំប្រឆាំង លោក Alexei Navalny ជិតបាត់បង់ ជីវិតនោះ សហរដ្ឋអាមេរិក បានព្រមាន ប្រទេសរុស្ស៊ី នៅពេលថ្មីៗនេះថា នឹងមានផលវិបាក អាក្រក់ ប្រសិនបើលោកស្លាប់នោះ ។

លោក Navalny ជាអ្នករិះគន់ដ៏ល្បីល្បាញ់បំផុត ចំពោះលោកប្រធានាធិបតី រុស្ស៊ី វ្លាឌីមៀរ ពូទីន នោះ ត្រូវបានគេចាប់ខ្លួន នៅក្នុងខែមករា និងកាត់ទោសឲ្យ ជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកន្លះ ពីបទរំលោភបំពានលក្ខខណ្ឌ នៃការកាត់ទោស ដែលព្យួរទុកពីមុន ។

ផ្ទាំងពាណិជ្ជកម្ម

នៅថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក Jake Sullivan បាននិយាយប្រាប់កាសែត CNN ថា ប្រទេសរុស្ស៊ី ត្រូវទទួលខុសត្រូវ ចំពោះលោក Navalny ហើយវាក៏ត្រូវទទួលខុសត្រូវ ចំពោះសហគមន៍អន្តរជាតិ ប្រសិនបើលោក Navalny ស្លាប់” ។

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ សុខភាពរបស់លោក Navalny កំពុងតែធ្លាក់ ចុះដុនដាប ចាប់តាំងពីដើមខែនេះ ស្របពេលដែលលោកធ្វើកូដកម្ម អត់អាហារ ក្នុងដំណើរទាមទារ ការយកចិត្តទុកដាក់ផ្នែក វេជ្ជសាស្ត្រពីខាងក្រៅពន្ធនាគារ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top