ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មជាថ្មី លើក្រុមហ៊ុនបេឡារុស

បរទេស៖ រដ្ឋបាលលោក បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានដកហូតអាជ្ញាប័ណ្ណដែលអនុញ្ញាត ឲ្យធ្វើប្រតិបត្តិការសាច់ប្រាក់ជាក់សាក់ ជាមួយសហគ្រាសកម្មសិទ្ធិរដ្ឋបេឡារុស ដែលរងទណ្ឌកម្មចំនួន៩។

រដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ ក្នុងសេចក្តីថ្លែងការណ៍មួយថា “ចំណាត់ការនេះ គឺជាផលបន្ថែមទៀតមួយនៃ ការមិនគោរពសិទ្ធិមនុស្ស របស់អាជ្ញាធរបេឡារុស និងកំហុសរបស់ប្រទេសបេឡារុស មិនអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ”។

ដំបូងក្រសួងរតនាគារអាមេរិក បានចេញអាជ្ញាប័ណ្ណអនុញ្ញាតឲ្យ ពលរដ្ឋសហរដ្ឋអាមេរិក ធ្វើប្រតិបត្តិការជាក់លាក់ជាមួយក្រុមហ៊ុនចំនួន៩ នៅក្នុងឆ្នាំ២០១៥ ហើយបានដកវាវិញនៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីជាការឆ្លើយតបចំពោះការបោះឆ្នោត ជ្រើសប្រធានាធិបតីមានលក្ខណៈ មិនសមស្របនៅក្នុងរដូវក្តៅ និងការអនុវត្តវិធានការបង្ក្រាបរបស់រដ្ឋាភិបាល លើអ្នកនយោបាយប្រឆាំងនិងអ្នកតវ៉ា។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា លោកប្រធានាធិបតី Alexander Lukashenko បានឈ្នះឆ្នោតអាណត្តិទី៦ នៅក្នុងអំឡុងការបោះឆ្នោតក្នុងខែសីហា ដែលសហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុប ក្នុងចំណោមប្រទេសលោកខាងលិចផ្សេងទៀត បាននិយាយថា គ្មានភាពយុត្តិធម៌និងដោយសេរីនោះទេ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top