ព័ត៌មានអន្តរជាតិ

រដ្ឋទូតអាមេរិក ប្រចាំនៅរុស្សី ហោះទៅវ៉ាស៊ិនតោន ដើម្បីពិគ្រោះយោបល់បញ្ហាតានតឹង

បរទេស៖ រដ្ឋទូតអាមេរិក ប្រចាំប្រចាំទីក្រុងមូស្គូលោក John Sullivan នៅថ្ងៃអង្គារ បានប្រកាសថា លោកនឹងធ្វើដំណើរត្រឡប់ទៅកាន់ ប្រទេសអាមេរិកវិញនៅសប្តាហ៍នេះ ដើម្បីធ្វើកិច្ចពិភាក្សាគ្រោះយោបល់ មួយចំនួនរយៈពេល៤ថ្ងៃ។

លោកបន្តថាការវិលត្រឡប់ ដើម្បីជួបជាមួយនឹងអ្នកជំនាញ របស់រដ្ឋាភិបាលអាមេរិក ដើម្បីពិភាក្សាគ្នារកដំណោះស្រាយខណៈ ដែលភាពតានតឹង រវាងទំនាក់ទំនងការទូតនៃ ប្រទេសទាំងពីរកំពុងជួបបញ្ហា រកាំរកូសខ្លាំងឈានទៅដល់ ការបណ្តេញមន្ត្រីការទូតអាមេរិកមួយចំនួនផង។

រំលឹកដែរថា កាលពីខែមុននេះរុស្សី បានធ្វើការកោះហៅរដ្ឋទូតរបស់ខ្លួន ប្រចាំនៅទីក្រុងវ៉ាស៊ិនតោន ត្រឡប់មកប្រទេសវិញនៅបន្ទាប់ ពីលោកប្រធានាធិបតីអាមេរិក Joe Biden បានប្រើប្រាស់ពាក្យធ្ងន់ៗ សំដៅលើលោកប្រធានាធិបតីរុស្សី Vladimir Putin ថាជាឃាតករ Killer ហើយប្រទេសទាំងពីរ ក៏បានឈានទៅដល់ការប្រកាស ដាក់ទណ្ឌកម្មប្រឆាំងគ្នា ទៅវិញទៅមកផងដែរកាលពី
សប្តាហ៍មុន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top