ព័ត៌មានអន្តរជាតិ

ថៃ អះអាងថា វ៉ាក់សាំងចិន ស៊ីណូវ៉ាក់ មានប្រសិទ្ធភាព រហូតដល់ ៩៥%

អគ្គលេខាធិការរង រដ្ឋបាល​ចំណីអាហារ ​និង​ឪ​ស​ថថៃ (FDA) លោកវេជ្ជបណ្ឌិត Surachoke Tangvivat បាននិយាយថា វ៉ាក់សាំងចិន សុីណូវ៉ាក់ មានប្រសិទ្ធភាពរហូតដល់ ៩៥,៦% ។ លោកបានធ្វើការបកស្រាយថា ការធ្វើតេស្តរកប្រសិទ្ធភាព នៃវ៉ាក់សាំង តាមបែប Rapid Test គឺមិនអាចជឿបានដូចការ យកទៅពិនិត្យ នៅមន្ទីរពិសោធទេ ។ ដូច្នេះការធ្វើតេស្ត រកប្រសិទ្ធភាព និងភាពសាំនៃវ៉ាក់សាំង ដោយប្រើឧបករណ៍ Rapid Test លទ្ធផលចេញមកគឺមិនពិតនោះទេ ។ នេះបើតាមការចេញផ្សាយដោយ Thai PBS។

លោកបាននិយាយថា ការធ្វើតេស្តដែលត្រូវបានវិភាគ នៅក្នុងមន្ទីរពិសោធន៍ ដោយប្រើឧបករណ៍ តាមលក្ខណៈបច្ចេកទេស គឺអាចជឿទុកចិត្តបាន។ ទន្ទឹមនឹងនេះ លោកក៏បានធ្វើការបដិសេធ របាយ ការណ៍ ដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយ នៅលើបណ្តាញសង្គម ដោយសង្ស័យអំពីប្រសិទ្ធភាព របស់វ៉ាក់សាំងចិន ស៊ីណូវ៉ាក់ ។

អគ្គលេខាធិការរងរូបនេះបញ្ជាក់ថា ១៤ថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ហើយ ប្រសិទ្ធភាព នៃការប្រឆាំងវីរុសកូវីដគឺ ៤៧,៨% និងកើនឡើងដល់ ៩៥,៦% បន្ទាប់ពី ចាក់បាន ២៨ ថ្ងៃ៕

To Top