ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន បើកទ្វាព្រំដែនថ្មី ជាមួយនឹងអ៊ីរ៉ង់វិញ ដើម្បីបង្កើនសកម្មភាព ពាណិជ្ជកម្ម និងទេសចរណ៍

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសប៉ាគិស្ថាន បានប្រកាសបើកទ្វារព្រំដែនថ្មី មួយទៀតរបស់ខ្លួន
ជាមួយនឹងអ៊ីរ៉ង់ដើម្បីអាចបង្កើនសកម្មភាពពាណិជ្ជកម្ម និងក៏ដូចជាទេសចរណ៍ បន្ថែមទៀតផងដែរ ។

ច្រកព្រំដែនថ្មី ​ដែលមានឈ្មោះថា Pishin Mand គឺត្រូវបានគេដឹងថា នឹងក្លាយទៅជាព្រំដែនទី៣ រវាងប្រទេសទាំងពីរបន្ទាប់ពីច្រកព្រំដែន
Taftan ដែលជាព្រំដែនចាស់ដំណើរ ការរាប់ទសវត្សមកហើយ និងច្រកព្រំដែន Gabd ដែលទើបតែបើកដំណើរ ការកាលពីខែធ្នូកន្លងទៅ។

ច្រកព្រំដែនថ្មីនេះស្ថិតនៅក្នុងខេត្ត Balochistan ក្បែរទៅនឹងផែសមុទ្រ Gwadar ហើយមិនត្រឹមតែក្លាយ ជាច្រកសម្រាប់នាំចេញនាំចូល
ទំនិញជាមួយនឹងអ៊ីរ៉ង់នោះទេ វាក៏នឹងក្លាយទៅជាច្រកចេញចូល របស់ក្រុមអ្នកធ្វើធម្មយាត្រា ប៉ាគីស្ថាន ដើម្បីធ្វើទេស្សនកិច្ច កំសាន្តនៅក្នុងប្រទេស
អ៊ីរ៉ង់ផងដែរ ។

យោងតាមការបញ្ជាក់របស់អ្នកជំនាញ សេដ្ឋកិច្ច ប៉ាគីស្ថានជឿជាក់ថា សក្តានុពលនៃពាណិជ្ជកម្ម រវាងប៉ាគីស្ថាននិងអ៊ីរ៉ង់ គឺធំធេងណាស់ហើយទីក្រុង
អ៊ីស្លាម៉ាបាដកំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីជាមួយ នឹងក្រុងតេហរ៉ង់បន្ថែមទៀត ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top