ព័ត៌មានអន្តរជាតិ

នាវាមុជទឹកមួយ របស់ឥណ្ឌូនេស៊ី ជាមួយនឹងនាវិក ៥៣នាក់ បាត់ខ្លួននៅភាគខាងជើងបាលី

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថា នាវាមុជទឹកមួយរបស់ប្រទេសឥណ្ឌូនេស៊ី បានបាត់ខ្លួនចេញពីរ៉ាដា ជាមួយនឹងនាវិកសរុប ៥៣នាក់ នៅលើនោះផងដែរត្រង់ចំណុចភាគខាងជើង នៃកោះបាលី។

នាវាមុជទឹកត្រូវបានគេដឹងថា កំពុងធ្វើប្រតិបត្តិការហ្វឹកហាត់យោធា នៅថ្ងៃពុធ ប៉ុន្តែបែរជាមិនអាចត្រឡប់មកវិញ ឬសូម្បីតែទំនាក់ទំនងមកមូលដ្ឋានវិញ ក្រោយបញ្ចប់នៃការធ្វើហ្វឹកហាត់រួចរាល់
ហើយនោះ។

មេបញ្ជាការយោធាឥណ្ឌូនេស៊ី បាននិយាយថា នាវាចម្បាំងជាច្រើនត្រូវបានដាក់ពង្រាយ ដើម្បីធ្វើការស្រាវជ្រាវរកនាវាមុជទឹក ដែលមានឈ្មោះថា KRI Nanggala-402 ដោយក្នុងនោះរដ្ឋាភិបាលក៏កំពុងស្នើសុំឲ្យអជ្ញាធរ នៃប្រទេសអូស្ត្រាលី និងសិង្ហបុរីក្នុងការជួយស្វែងរកផងដែរ។

នាវាមុជទឹកដែលធ្វើឡើង នៅក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបានគេដឹងថា បានបាត់ខ្លួននៅក្នុងត្រង់ចំណុចប្រមាណជា ៩៦គីឡូម៉ែត្រ ពីឆ្នេរនៃកោះបាលីហើយជឿជាក់ថា ពេលបាត់ខ្លួននាវានេះកំពុងដំណើរការនៅក្នុងជម្រៅទឹកដ៏ជ្រៅមួយ ៕

ប្រែសម្រួល៖ ស៊ុន លី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top