ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះ មួយគ្រឿងនៅប្រេស៊ីល បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស ២នាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ និង ២នាក់ទៀតបានរងរបួស នៅគ្រាដែលយន្តហោះធុនតូច មួយគ្រឿងបានធ្លាក់នៅឯព្រលានយន្តហោះ Pampulha Airport នៅក្រុង Belo Horizonte ប្រទេសប្រេស៊ីល រដ្ឋធានីស្ថិតនៅភាគអាគ្នេយ៏នៃរដ្ឋ Minas Gerais ។ ក្រុមពន្លត់អគ្គីភ័យក្នុងស្រុក បានឲ្យដឹងកាលពីថ្ងៃអង្គារ ។

យន្តហោះធ្លាក់ បានកើតឡើងនៅវេលាម៉ោងប្រមាណ ២ល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ១៧និង០០នាទីម៉ោងសកល យន្តហោះម៉ាក Learjet Model 35 បានព្យាយាមធ្វើការចុះចត ហើយការចុះចតនៅលើដីនឹងអាចធ្វើទៅបាន ។ យន្តហោះបានធ្លាក់ចេញពីផ្លូវរត់ ប៉ុន្តែបាននៅទ្រឹងនៅដែនកំណត់ របស់ព្រលានយន្តហោះ ។

ក្រុមពន្លត់អគ្គីភ័យនៅរដ្ឋ Minas Gerais បានរាយការណ៍មកថា យន្តហោះបានដឹកពីឡុត ២នាក់ ដែលនៅជាប់ក្នុងការប៊ីន និងអ្នកទី ៣ម្នាក់ ។

យន្តហោះ ត្រូវបានផលិតឡើងក្នុងឆ្នាំ១៩៧៦ និងមានសមត្ថភាពផ្ទុកមនុស្សបានចំនួន ៨នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top