ព័ត៌មានអន្តរជាតិ

អាមេរិក ស្វាគមន៍ការប្តេជ្ញាចិត្តអាកាស ធាតុថ្មីរបស់កូរ៉េខាងត្បូង ថាជាសកម្មភាពដ៏សំខាន់

វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យក្រសួង ការបរទេស សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានស្វាគមន៍ ចំពោះការប្តេជ្ញាចិត្តថ្មី នៃការផ្លាស់ប្តូរអាកាសធាតុ របស់ប្រទេសកូរ៉េខាងត្បូង ដែលជាសកម្មភាពសំខាន់មួយរបស់ប្រទេស នៅឯកិច្ចប្រជុំកំពូលអាកាសធាតុ ដែលកំពុងបន្ត ដែលនឹងជួយបំពេញ គោលដៅពិភពលោក។

លោក Ned Price បានធ្វើការកត់សម្គាល់ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលថា ប្រទេសរបស់លោកនឹងបញ្ឈប់ជាផ្លូវការ នូវការផ្តល់ហិរញ្ញប្បទានដល់គម្រោង ថាមពលធ្យូងថ្មនៅបរទេស។

អ្នកនាំពាក្យក្រសួងបានឲ្យអំពីកិច្ចប្រជុំកំពូល ស្តីពីអាកាសធាតុដែលរៀបចំឡើងដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថា“ យើងបានឃើញសេចក្តីប្រកាសផ្សេងៗ ជាច្រើននៅថ្ងៃនេះអំពីវិសាលភាព និងសកម្មភាពដែលកំពុងកើនឡើង នៅជុំវិញពិភពលោក” ។

លោក Price បានបន្ថែមថា “ សាធារណរដ្ឋកូរ៉េ បានប្រកាសបញ្ចប់ហិរញ្ញប្បទាន ធ្យូងថ្មខាងក្រៅហើយបណ្តាប្រទេស កំពុងដើរក្នុងទិសដៅត្រឹមត្រូវ ប៉ុន្តែជាការពិតយើងដឹងថា មានកិច្ចការជាច្រើន ដែលត្រូវធ្វើ”៕
ដោយ ឈូក បូរ៉ា

To Top