បរទេស៖ សាកសពកំពុងត្រូវបានបូជា នៅក្នុងទីក្រុងជុំវិញ ប្រទេសឥណ្ឌា“ ទាំងយប់ទាំងថ្ងៃ” នៅពេលដែលកម្មករ មិនអាចឆ្លើយនឹងសំណួរ ទាក់ទងនឹងមូលហេតុ ដែលចំនួនអ្នកស្លាប់នេះ មិនកើនឡើង។

យោងតាមសារព័ត៌មាន NZheral ចេញផ្សាយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា កន្លែងបូជាសពកំពុងត្រូវបានគេ ធ្វើឱ្យហួសកំរិត ដល់កម្រិតដែលផ្នែកដែក រលាយដែក ហើយនៅឯកន្លែងមួយ បំពង់ផ្សែង នៃឡភ្លើងអគ្គិសនីមួយ នៅកន្លែងផ្សេងទៀត បានប្រេះបាក់ ហើយបានដួលរលំ ដោយសារប្រើប្រាស់ រយៈពេល ២០ ម៉ោង រយៈពេល ១៤ ថ្ងៃជាប់គ្នា។
កាសែត នៅក្នុងប្រទេសឥណ្ឌា បានចុះផ្សាយយ៉ាងព្រោងព្រាត ជាមួយនឹងរូបភាព គួរឱ្យរន្ធត់ជាច្រើន នៃគំនរឧស(អុស) ដុតសព ខណៈដែលអាជ្ញាធរ ព្យាយាមដោយឥតអំពើ ដើម្បីនាំយកចំនួនកំណត់ត្រា នៃការឆ្លងទៅកម្រិត ដែលអាចគ្រប់គ្រងបាន ។
ទោះបីជាចំនួន ប្រជាជនស្លាប់ ដោយសារជំងឺកូវីដ១៩ បានកើនឡើងយ៉ាងគំហុកក៏ដោយ ក៏កម្មករនៅកន្លែងបូជាសព និយាយថាតួលេខផ្លូវការ របស់រដ្ឋាភិបាល ហាក់ដូចជាមិនមាន បន្ថែមទេ៕ ប្រែសម្រួលៈ ណៃ តុលា



Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
