ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងធ្វើការជាមួយ​ សមាជិក Quad លើជំងឺកូវីដ-១៩ ប៉ុន្ដែគ្មានគម្រោង ផ្ដល់ជំនួយវ៉ាក់សាំង

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសេតវិមាន បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងធ្វើការយ៉ាងជិតស្និទ្ធ ក្នុងកំឡុងពេលមានជំងឺរាតត្បាត ជាមួយប្រទេសឥណ្ឌា និងសមាជិកដទៃទៀត នៃវេទិកាថ្នាក់តំបន់ ដែលមានឈ្មោះថា Quad ប៉ុន្ដែគ្មានគម្រោង ផ្ដល់ជំនួយវ៉ាក់សាំងនោះឡើយ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា ទោះយ៉ាងណាលោកស្រី Jen Psaki បានលើកឡើងថា ប្រទេសរបស់លោកស្រី មិនមានផែនការបញ្ជូនវ៉ាក់សាំងភ្លាមៗ ទៅប្រទេសទាំងនោះទេ។

លោកស្រី បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃមួយថា “យើងបានធ្វើកិច្ចសហប្រតិបត្តិការ ចាក់វ៉ាក់សាំងជាអាទិភាព ដ៏ធំមួយរួមទាំងដៃគូ Quad របស់យើងផងដែរ”។

ប៉ុន្តែបន្ទាប់មកលោកស្រី Psaki បានបន្តរៀបរាប់ពីចំនួនទឹកប្រាក់ ដែលសហរដ្ឋអាមេរិក បានជួយដល់ប្រទេសឥណ្ឌា និងប្រទេសសមាជិក ដទៃទៀតដទៃទៀត។

លោកស្រីបានបន្ដថា“ យើងក៏បានផ្តល់ថវិកាចំនួន ៤ ពាន់លានដុល្លារដល់ COVAX ហើយចាប់ពី ដំណាក់កាលដំបូង នៃជំងឺរាតត្បាតនេះ យើងបានផ្តល់ឲ្យប្រទេសឥណ្ឌា នូវការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ការប្រើប្រាស់វេជ្ជសាស្ត្រ ការបណ្តុះបណ្តាល ជំងឺរាតត្បាតដល់រដ្ឋ និងមន្ត្រីសុខាភិបាល ក្នុងប្រទេសឥណ្ឌា ” ។

ដោយយោងទៅលើ គំនិតផ្តួចផ្តើមជាសកល ដែលគ្រប់គ្រងដោយអង្គការ សុខភាពពិភពលោក មួយផ្នែក ដើម្បីធានាបាន នូវការទទួលបានវ៉ាក់សាំងកូវីដ -១៩ ប្រកបដោយសមធម៌ សម្រាប់ប្រទេសទាំងអស់៕ ដោយ៖ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top