ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-ម៉ិកស៊ិក ចែករំលែក ការព្រួយបារម្ភ ជុំវិញការបញ្ចេញ ទឹក​វទ្យុសកម្ម​ របស់ជប៉ុន ចូលមហាសមុទ្រ ប៉ាស៊ីហ្វិក

តូក្យូ៖ ក្រសួងការបរទេសនៅទីនេះ បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសកូរ៉េខាងត្បូង និងម៉ិចស៊ិកូបានចែករំលែក ការព្រួយបារម្ភអំពីផែនការ របស់ជប៉ុន ក្នុងការបញ្ចេញទឹកកខ្វក់ ចេញពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ចូលក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក ក្នុងពេលមានកិច្ចប្រជុំអនុរដ្ឋមន្រ្តី។

អនុរដ្ឋមន្រ្តី ក្រសួងការបរទេសទីមួយ របស់ប្រទេសកូរ៉េខាងត្បូង លោក Choi Jong-kun ដែលពេលនេះ កំពុងធ្វើដំណើររយៈពេល ៩ថ្ងៃ ទៅកាន់អាមេរិកឡាទីន បានជួបជាមួយលោក ស្រី Carmen Moreno Toscano អនុរដ្ឋមន្រ្តីក្រសួងការបរទេស នៃប្រទេសម៉ិកស៊ិក នៅម៉ិកស៊ិក នៅថ្ងៃសុក្រ (ម៉ោងក្នុងតំបន់) ដើម្បីពិភាក្សាអំពីបញ្ហា ទឹកវិទ្យុសកម្មហ្វូគូស៊ីម៉ា និងផ្សេងទៀត។

នៅក្នុងកិច្ចពិភាក្សា លោក Choi Jong-kun បានថ្លែងកង្វល់ របស់រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង អំពីការសម្រេចចិត្តថ្មីៗនេះ របស់ជប៉ុន ក្នុងការបញ្ចេញទឹកវិទ្យុសកម្ម ចូលទៅក្នុងមហាសមុទ្រ ហើយបានស្នើសុំការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ពីម៉ិកស៊ិក ដែលចែករំលែក មហាសមុទ្រប៉ាស៊ីហ្វិក ។

ផ្ទាំងពាណិជ្ជកម្ម

ជាការឆ្លើយតប លោកស្រី Moreno បានលើកឡើងថា ម៉ិកស៊ិក ក្នុងនាមជាប្រទេស នៅប៉ាស៊ីហ្វិក បានយល់ព្រម ចំពោះការព្រួយបារម្ភ របស់កូរ៉េខាងត្បូង អំពីការបំពុលទឹកសមុទ្រ និងបានសង្កត់ធ្ងន់ លើសារសំខាន់ នៃការស្តាប់សំលេង របស់ប្រទេស ដែលរងផលប៉ះពាល់ទាំងអស់។

លោកស្រីក៏បានឲ្យដឹងផងដែរថា ម៉ិកស៊ិក នឹងយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហានេះ និងពិចារណាចាត់វិធានការ សមស្របជាមួយ សហគមន៍អន្តរជាតិ៕ ដោយ៖ ឈូក បូរ៉ា

To Top