ព័ត៌មានអន្តរជាតិ

បេក្ខភាពប្រជែង មេដឹកនាំអាល្លឺម៉ង់ ដ៏សំខាន់ម្នាក់ប្រកាសជំហ តឹងរឺងជាមួយនឹង រុស្សីនិងចិន

បរទេស ៖ នៅថ្ងៃនេះមេដឹកនាំប្រជែង តំណែងដ៏សំខាន់មួយ សម្រាប់អធិកាបតីអាល្លឺម៉ង់ថ្មី ដែលឈានមដល់ពេលខាងមុខនោះ បានធ្វើការអំពាវនាវ និងលើកឡើង បែបតានតឹង និង មត់ចត់ ថា នឹងមានកិច្ចពិភាក្សាដ៏ក្តៅគគុក សំដៅលើប្រទេស ចិន និងប្រទេសរុស្សី ផងដែរ នៅពេល ដែលមានការសាកសួរ ទៅដល់កិច្ចការងារ របស់គាត់ក្នុងនាមជាអ្នកនយោបាយ ប្រជាធិបតេយ្យនិងគោរពសិទ្ធមនុស្ស ។

លោកស្រី Annalena Baerbock សកម្មជនដ៏ខ្លាំងក្លា ចំពោះបញ្ហាបរិស្ថាន និងបៃតងត្រូវបានគេស្គាល់ថា ជាបេក្ខភាពប្រជែង ដែលនាំមុខគេបំផុតសម្រាប់តំណែង ជាមេដឹកនាំថ្មី នៃប្រទេស
អាល្លឺម៉ង់ហើយនៅ សប្តាហ៍នេះ លោកស្រីបានថ្លែងថា អ៊ឺរ៉ុបនឹងប្រើប្រាស់អំណាច សេដ្ឋកិច្ចរបស់ខ្លួនក្នុងការរារាំងរាល់ ទំនិញរបស់ចិន ដែលជាប្រទេសមានការបង្ខិតបង្ខំ ដល់កម្លាំងមនុស្សផងនិង ក៏ដូចជា នឹងបញ្ចប់ទៅនៃទំនាក់ទំនង នៃការប្រើប្រាស់បច្ចេកវិទ្យា របស់ចិនដែលជាកត្តាធ្វើឲ្យប៉ះពាល់ ដល់សន្តិសុខរបស់អ៊ឺរ៉ុប ទាំងមូលផងដែរ។

លោកស្រី Baerbock បានលើកឡើងទៀតដែរថា បច្ចុប្បន្ននេះការវិនិយោគលើវិស័យ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធជាដើម នៅក្នុងតំបន់អ៊ឺរ៉ុប ដោយប្រទេសចិន គឺជាសកម្មភាព ដែលមិនអាចទទួលបាន ដោយក្រុមអ្នកនយោបាយ និយមអំណាចនិងចូលចិត្តប្រើប្រាស់ សកម្មភាពឃោរឃៅប៉ុណ្ណោះ។

លោកស្រី Baerbock ដែលជាអ្នកបញ្ចប់ ការសិក្សាផ្នែកច្បាប់ផងនោះក៏បានធ្វើការ លើកឡើងសំដៅត្រង់ ចំពោះបញ្ហានៃប្រទេសរុស្សីផងដែរ ជាពិសេសគឺការពង្រឹង កម្លាំងទ័ព ក្បែរព្រំដែនអ៊ុយក្រែន ដែលជារឿងមិនអាចទទួលយកបាន និងក៏ដូចជាការបង្កើត ក្រុមឧទ្ទាមក្បែរ ព្រំដែននេះផង៕

ប្រែសម្រួល៖ស៊ុនលី

To Top