ព័ត៌មានអន្តរជាតិ

WHO ព្រមានថា អាហ្វ្រិក កំពុងប្រឈមនឹងការ កើនឡើងករណីឆ្លងជំងឺកូវីដ-១៩ ចំពេលកំពុងមានភាព ធូររលុង

ណៃរ៉ូប៊ី ៖ មន្រ្តីអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ប្រទេសជាច្រើននៅទ្វីបអាហ្វ្រិក មានហានិភ័យខ្ពស់ នៃការលេចចេញនូវជំងឺកូវីដ -១៩ ចំពេលមានការប្រកាន់ ខ្ជាប់នូវភាពធូររលុង ចំពោះវិធានការទប់ស្កាត់រួមផ្សំ នឹងការចាក់វ៉ាក់សាំង និងការធ្វើតេស្តកម្រិតទាប។

លោក Matshidiso Moeti នាយកប្រចាំតំបន់របស់អង្គការ សុខភាពពិភពលោក ប្រចាំទ្វីបអាហ្វ្រិក បានឲ្យដឹងថា ទ្វីបនេះអាចមើលឃើញ នូវការកើនឡើងនៃការឆ្លង និងអ្នកស្លាប់ថ្មីៗ លើកលែងតែការប្រមូលផ្តុំគ្នា ត្រូវបានផ្អាក និងការពាក់ម៉ាស់ត្រូវបាន អនុវត្តយ៉ាងតឹងរ៉ឹង។

លោក Moeti បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងមិនអាចត្រូវបានគេដឹងថា ជាសន្តិសុខមិនពិតនោះទេ។ ការកើនឡើងនូវករណីឆ្លង និងមរណភាព នៅក្នុងប្រទេសឥណ្ឌា និងការកើនឡើង នៅក្នុងតំបន់ដទៃទៀត នៃពិភពលោក គឺជាសញ្ញាច្បាស់ដែលថា ជំងឺរាតត្បាតមិនទាន់ចប់ នៅឡើយទេ នៅក្នុងបណ្ដាប្រទេសអាហ្វ្រិក។

ស្ថិតិពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (អាហ្វ្រិក CDC) បង្ហាញថា ចំនួនអ្នកឆ្លងដោយគ្រោះមហន្តរាយ ជំងឺកូវីដ- ១៩ មាន ៤,៥៣ លាននាក់ខណៈអ្នកស្លាប់មានចំនួន ១២១,១៥៤ នាក់គិតត្រឹម ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

លោក Moeti បានបន្ថែមថា ទ្វីបនេះបានរួចផុតពីជំងឺរាតត្បាត ដ៏អាក្រក់បំផុត ដោយព្រមានថាភាពមិនពេញចិត្ត និងការមិនយកចិត្តទុកដាក់ចំពោះវិធានការសុខភាព សាធារណៈអាចបង្កជារលកថ្មី នៃការឆ្លងបាន៕

ដោយ ឈូក បូរ៉ា

To Top