Covid-19

ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក មានរហូតដល់ជាង ៣លាននាក់

វ៉ាស៊ីនតោន៖ ករណីឆ្លងជំងឺរាតត្បាតកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ១៥០ លាននាក់នៅថ្ងៃសុក្រ នេះបើយោងតាមរបាយការណ៍ ឆ្លងសរុបរបស់សកលវិទ្យាល័យ Johns Hopkins ។

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ចំនួនពិតប្រាកដមានចំនួន ១៥០,៥៣០,៧៨៣ គិតត្រឹមថ្ងៃសុក្រនេះ ហើយមនុស្សជាង ៣,១៦ លាននាក់បានស្លាប់ដោយសារជំងឺនេះ។

សហរដ្ឋអាមេរិកបានឈរនៅលេខរៀងទី១ ទាំងករណីឆ្លង និងមរណភាព ដោយមានចំនួនអ្នកស្លាប់ជាង ៥៨ម៉ឺននាក់ លេខរៀងទី២ ប្រទេសប្រេស៊ីល ដែលមានចំនួនអ្នកស្លាប់ជាង ៤០ម៉ឺននាក់ និងលេខរៀងទី៣ គឺប្រទេសឥណ្ឌា ដែលមានចំនួនអ្នកស្លាប់ជាង ២០ម៉ឺននាក់។

ចំនួនអ្នកស្លាប់របស់ប្រេស៊ីល ក្នុងការឆ្លងរាតត្បាតឆ្លងវីរុសកូវីដ-១៩ បានកើនឡើងដល់ចំនួនជាង ៤០ម៉ឺននាក់ កាលពីថ្ងៃព្រហស្បតិ៍ ខណៈប្រទេសនេះ ព្យាយាមការពារវ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ ហើយព្រឹទ្ធសភាបានស៊ើបអង្កេត ថាតើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Jair Bolsonaro បានធ្វើឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរ ថែមទៀតឬយ៉ាងណា។

ក្រសួងសុខាភិបាលប្រេស៊ីល បានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៣,០០១ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបរបស់ប្រេស៊ីល កើនឡើងដល់ ៤០១,១៨៦នាក់ ដោយឈរនៅលេខរៀងទី២ បន្ទាប់ពីសហរដ្ឋអាមេរិក។

ជាមួយមនុស្ស ២១២ លាននាក់យក្សអាមេរិកខាងត្បូងមួយនេះ ក៏ជាប្រទេសមួយដែលមានអត្រាមរណភាព ខ្ពស់បំផុតក្នុងរោគរាតត្បាត ដែលមានចំនួន ១៨៩ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់ ដែលជាអត្រាអាក្រក់បំផុតនៅអាមេរិក និងជាប្រទេសមួយក្នុងចំណោម ១៥ នៅទូទាំងពិភពលោក។

ប្រទេសប្រេស៊ីល ត្រូវបានបំផ្លិចបំផ្លាញដោយការ កើនឡើងនូវករណីឆ្លងជាច្រើន ចាប់តាំងពីដើមឆ្នាំដែលបានរុញច្រាន មន្ទីរពេទ្យទៅនឹងគែមនៃការដួលរលំ នៅក្នុងតំបន់ជាច្រើន។

ទោះបីជាវាហាក់ដូចជា បានឈានដល់កម្រិតកំពូល នៃរលកថ្មីក៏ដោយ ក៏ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ នៅតែមានចំនួនច្រើនគួរឱ្យកត់សម្គាល់ជាមធ្យម គឺ ២,៥២៦នាក់ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ដោយឈរនៅពីក្រោយប្រទេសឥណ្ឌា ៕

ដោយ ឈូក បូរ៉ា

To Top