ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល ប្រកាសបើកការ ស៊ើបអង្កេត ចំពោះករណី ជាន់គ្នាស្លាប់នេះ

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល លោក Benjamin Netanyahu បានប្រកាសសន្យា ក្នុងការបើកការ ស៊ើបអង្កេតមួយទៅ នឹងព្រឹត្តិការណ៍រត់ជាន់គ្នា ស្លាប់នៅឯពិធីបុណ្យ បែបសាសនា ដ៏ល្បីមួយនិងធ្វើឲ្យមនុស្ស ស្លាប់កើនឡើងជាច្រើននាក់។

នៅក្នុងអំឡុងពេល នៃដំណើរ ទៅដល់ទីកន្លែងកើត ហេតុលោកនាយករដ្ឋមន្ត្រី បាននិយាយថា ការបើកស៊ើបអង្កេតដ៏ច្បាស់លាស់មួយ នឹងត្រូវធ្វើឡើងជាចាំបាច់ ដើម្បីធានាថា ហេតុការណ៍បែបនេះ នឹងមិនកើតឡើងសាជាថ្មីឡើយនាពេលខាងមុខ ក្នុងប្រទេសអ៊ីស្រាអ៊ែល ។

គួរឲ្យដឹងដែរថា នៅក្នុងព្រឹត្តិការណ៍រត់ជាន់គ្នាអំឡុង ពេលប្រារព្ធពិធីបុណ្យសាសនា ដែលមានឈ្មោះថា B’Omerមនុស្សបាត់បង់ជីវិត យ៉ាងហោចណាស់៤៥នាក់ និង១៥០នាក់ទៀត រងរបួសដែលមានរួមទាំងមនុស្សចាស់និងកូនក្មេងផងដែរ ។

លោកនាយករដ្ឋមន្ត្រី បាននិយាយថាវាគឺជាហេតុការណ៍ ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ របស់អ៊ីស្រាអ៊ែល មិនធ្លាប់ កើតមានហើយបន្ថែមថា ថ្ងៃអាទិត្យនេះអ៊ីស្រាអ៊ែល នឹងធ្វើការចូលរួមរំលែកទុក្ខនេះ ពេញមួយផ្ទៃប្រទេសផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top