ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត ៣០នាក់ ក្រោយពីមានការបំផ្ទុះគ្រាប់បែក អត្តឃាតមួយនៅកន្លែង ដាក់រថយន្តនៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ថា ប្រភពក្នុងស្រុកបានបញ្ជាក់ថា យ៉ាងហោចណាស់ជនស៊ីវិល ចំនួន៣០នាក់ បានបាត់បង់ជីវិត និង ៧០នាក់ផ្សេងទៀតបានរងរបួស ខណៈដែលមានការបំផ្ទុះគ្រាប់បែក អត្តឃាតនៅកន្លែងដាក់ រថយន្តមួយកន្លែង ដែលជាទីប្រជុំជនមួយកន្លែង នៅលើដងផ្លូវក្រៅ មន្ទីរពេទ្យខេត្តនៅរដ្ឋធានី Pul-e-Alam នៃខេត្ត Logar ស្ថិតនៅភាគខាងកើតរបស់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសុក្រ ។

ប្រភពបានប្រាប់ដល់ស៊ិនហួ ដែលមិនបង្ហាញអត្តសញ្ញាណបានឲ្យដឹងថា ព័ត៌មានបឋម បានរកឃើញអ្នកបំផ្ទុះគ្រាប់បែក អត្តឃាតមួយ ដែលបានបំផ្លោងនៅកន្លែង រថយន្តបំផ្ទុះគ្រាប់បែក នៅវេលាម៉ោង៦និង៥០យប់ ម៉ោងក្នុងស្រុក បន្ទាប់ពីពលរដ្ឋដល់ ខែត្រូវប្រារព្ធបុណ្យរ៉ាម៉ាដន ។

គាត់បានថ្លែងថា “ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈដែលមានអ្នករងរបួសធ្ងន់ធ្ងរ ។ អគារ និងរថយន្តជួយសង្គ្រោះ របសមន្ទីរពេទ្យខេត្ត ត្រូវបានដាក់ពង្រាយ ដោយកងកម្លាំងបំផ្ទុះ” ។

ប្រភពបានឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញក៏បានឆ្លងជំងឺដែរ ។ រថយន្តជួយសង្គ្រោះមកពីមន្ទីរពេទ្យឯកជន និងនៅស្រុកជិតៗ បានមកដល់ភ្លាមៗ ដល់ទីតាំងកើតហេតុ ដើម្បីជួយដល់ជនរងគ្រោះ ។

មិនទាន់មានក្រុមណាមួយប្រកាស ទទួលខុសត្រូវសម្រាប់ការ វាយប្រហារនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top