ព័ត៌មានអន្តរជាតិ

រុស្ស៊ី ស្នើឲ្យហាមប្រាម ការចូលមកកាន់ទឹកដី របស់ខ្លួន ចំពោះមន្ត្រីមកពីសហភាព អឺរ៉ុបចំនួន០៨រូប

ម៉ូស្គូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងការបរទេស របស់ប្រទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃសុក្រថា ក្រុមមន្ត្រីចំនួន០៨រូប មកពីអង្គភាព របស់សហភាពអឺរ៉ុប (EU) និងប្រទេសជាសមាជិក ត្រូវបានហាមប្រាម ចូលមកក្នុងប្រទេស រុស្ស៊ី ដែលនេះជាការសងសឹក ។

តួលេខនៃការដាក់ទណ្ឌកម្ម ក្នុងនោះបូករួមទាំង លោក David Sassoli ប្រធានសភាអឺរ៉ុប និងលោក Vera Jourova អនុប្រធានគណៈកម្មាធិការអឺរ៉ុប ទទួលកិច្ចការវាយតម្លៃ និងតម្លាភាព ។

ការហាមប្រាមនេះដែរ ក៏បានដាក់គោលដៅដល់ លោក Ivars Abolins ប្រធានក្រុមប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយ អេឡិចត្រូនិចជាតិ Latvia ហើយលោក Maris Baltins នាយកមជ្ឈមណ្ឌលភាសារដ្ឋ Latvian ហើយសមាជិកប្រតិភូបារាំង ដែលជាតំណាងរាស្ត្រសភា នៃក្រុមប្រឹក្សាអឺរ៉ុប លោក Jacques Maire និងប្រធានសភាចារបុរសក្រុងប៊ែកឡាំង លោក Jorg Raupach និងប្រធានការពារក្រុម CBRN និងផែនសន្តិសុខ នៅទីភ្នាក់ងារស្រាវជ្រាវការពារជាតិស្វីស លោក Asa Scott និងប្រធានដេប៉ាឌឺម៉ង់ភាសា Estonia លោក Ilmar Tomusk ផងដែរ ។

ក្រុងម៉ូស្គូ បានបង្ហាញអំពីបញ្ជីខ្មៅ ដែលជាការឆ្លើយតប ទៅនឹងក្រុមប្រឹក្សា អឺរ៉ុប សម្រាប់ការហាមប្រមាណ មិនឲ្យចូលទឹកដីរបស់ខ្លួន ចំពោះក្រុមមន្ត្រីរុស្ស៊ី ចំនួន០៦រូប កាលពីថ្ងៃទី០២ និងថ្ងៃទី២២ ខែមីនា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top