ព័ត៌មានអន្តរជាតិ

អាហ្វហ្គានីស្ថាន៖ ពួកតាលីបង់ ពាក់ព័ន្ធក្នុងការ វាយប្រហារធំៗ នៅមុនការ ដកទ័ពអាមេរិក

បរទេស៖ ក្រុមឃ្លាំមើលបាននិយាយ នៅថ្ងៃសុក្រសប្ដាហ៍នេះថា ពួកបះបោរតាលីបង់ កំពុងតែនៅពីក្រោយការ វាយប្រហារកើនឡើង៨០ភាគរយ ទៅលើកងកម្លាំងសន្តិសុខ ក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងឆ្នាំនេះ គឺត្រឹមតែប៉ុន្មានខែមុល កាលកំណត់ សម្រាប់ការដកទ័ព ទាំងស្រុងរបស់អាមេរិក។

របាយការណ៍ ប្រចាំត្រីមាស ដែលអគ្គអធិការកិច្ចពិសេស ទទួលបន្ទុកស្ថាបនា អាហ្វហ្គានីស្ថាន ឡើងវិញ ជូនដល់រដ្ឋសភាអាមេរិក បាននិយាយថា បុគ្គលិកសន្តិសុខ អាហ្វហ្គានីស្ថាន ចំនួន១១៥នាក់ បានស្លាប់ បាត់បង់ជីវិត និងជិត៤០ បានរងរបួស នៅក្នុងហេតុការណ៍ ប្រយុទ្ធគ្នាអំឡុងពេល៣ខែដំបូង នៃឆ្នាំ២០២១នេះ។

កងកម្លាំងការពារជាតិ ​និងកងកម្លាំងសន្តិសុខ ​របស់ប្រទេសអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ ក៏បានឃើញមានជនរងគ្រោះកើនឡើង ជាបន្តបន្ទាប់ជុំវិការប្រយុទ្ធគ្នានោះ បើប្រៀបទៅនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំមិញនេះ។
យោងតាមការវាយតម្លៃ កងកម្លាំងសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត មិនបានប្រឈមមុខ នឹងការវាយប្រហារ ទៅលើបុគ្គលិកយោធារបស់ខ្លួនទេ នៅចន្លោះខែមករា និងខែមេសា ហើយការឈប់ធ្វើការ វាយប្រហារបែបនោះ គឺជាលក្ខខណ្ឌមួយ សម្រាប់កិច្ចព្រមព្រៀងសន្តិភាព ដែលបានសម្រេចជាលើកដំបូង កាលពីឆ្នាំមិញ រវាងពួកតាលីបង់​ និងមន្ត្រីសហរដ្ឋអាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង

To Top