ព័ត៌មានអន្តរជាតិ

អាមេរិក និងណាតូ ចាប់ផ្តើមដកទ័ព ជាផ្លូវការចេញ ពីអាហ្គានីស្ថាន

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺបានចាប់ ផ្តើមធ្វើការដកកម្លាំងយោធា របស់ខ្លួនជាផ្លូវការហើយចេញ ពីប្រទេសអាហ្គានីស្ថានដើម្បីបញ្ចប់ទៅនូវ សង្គ្រាម ដែលប្រធានាធិបតីអាមេរិកលោក Joe Biden ដែលហៅថាជាសង្គ្រាមគ្មាន ថ្ងៃបញ្ចប់ឬ Forever War ។

រំលឹកដែរថាចាប់តាំងតែ ពីពេលដែលសហរដ្ឋអាមេរិក និងកងទ័ពណាតួ បានដាក់កម្លាំងទ័ព របស់ខ្លួននៅក្នុងប្រទេសអាហ្គានីស្ថានមកទល់ពេលនេះ គឺមានរយៈពេល២០ឆ្នាំមកហើយ ។

ទោះបីជាយ៉ាងណាក្តីដំណើរ ការដកទ័ពនេះ នឹងមិនអាចធ្វើភ្លាមឲ្យអស់តែម្តងនោះទេ គឺវានឹងបន្តបន្តិចម្តងៗ រហូតដល់ថ្ងៃទី១១ខែកញ្ញាខាងមុខ ។

ដោយឡែកក្រុងតាលីបង់ឯណោះវិញ បានព្រមានថា នឹងមិនចង់ធ្វើសកម្មភាពប្រយុទ្ធណាមួយ ដើម្បីប្រឆាំងក្រុមយោធា បរទេសទៀតឡើយប្រសិនបើកិច្ចព្រមព្រៀងនេះ ប្រព្រឹត្តទៅជាធម្មតានោះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×