Covid-19

ក្រសួងសុខាភិបាល អនុញ្ញាតឲ្យមន្ទីរពេទ្យឯកជន​ ៣ទីតាំង​ ព្យាបាលអ្នកកើតជំងឺកូវីដ-១៩

ភ្នំពេញ​ ៖ ក្រសួងសុខាភិបាល បានអនុញ្ញាតជាផ្លូវការឲ្យសេវាសុខាភិបាលឯកជន ចំនួន៣ទីតាំង មានសិទ្ធិពិនិត្យ ថែទាំ​ និងព្យាបាលអ្នកកើតជំងឺកូវីដ១៩។

យោងតាមសេចក្ដីជូនព័ត៌មានរបស់​ ក្រសួងសុខាភិបាល​ នាថ្ងៃទី៤​ ខែឧសភា​ ឆ្នាំ​២០២១​ បានបញ្ជាក់ថា​ សេវាសុខាភិបាលឯកជន ចំនួន៣ទីតាំង​ រួមមាន​ ៖

ទី១-មន្ទីរពេទ្យ សង់ត្រាល ផ្ទះលេខ៨២A ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ

ទី២-មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ផ្ទះលេខ៨៨៨ ផ្លូវសហព័ន្ធរុស្ស៉ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ

ទី៣-មន្ទីរពហុព្យាបាលវិសាលសុខ ផ្ទះលេខ៨០ ផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×