ព័ត៌មានអន្តរជាតិ

ទីក្រុងប៉េកាំងសន្យាថា នឹងយកនាវាដឹកយន្តហោះ ធ្វើសមយុទ្ធជាប្រចាំ ខណៈដែលនាវាដឹកយន្តហោះ Shandong ត្រឡប់ពីសមុទ្រចិនខាងត្បូង

បរទេស៖ កងទ័ពជើងទឹករបស់ប្រទេសចិន មានចំនួនច្រើនជាងកងទ័ពជើងទឹកអាមេរិក ប៉ុន្តែការព្យាករណ៍ថាមពលពណ៌ខៀវ ឬកងកម្លាំងជើងទឹក គឺទើបតែចាប់ផ្តើមលេចចេញ ជារូបរាងឡើងនៅពេលដែល ចិនធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស ហើយសំខាន់ជាងនេះទៅទៀត គឺកសាងនាវាផ្ទុកយន្តហោះថ្មី និងនាវាវាយប្រហារធំ ៗ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា បន្ទាប់ពីរយៈពេលមួយខែ ដែលកងនាវាចរអាមេរិកបានធ្វើសមយុទ្ធ ដ៏ខ្លាំងក្លានៅសមុទ្រចិនខាងត្បូង, កងនាវាចររបស់កងទ័ពរំដោះប្រជាជនចិន (PLAN) បានធ្វើសមយុទ្ធផ្ទាល់ខ្លួនដោយ ប្រើនាវាផ្ទុកយន្តហោះដំបូងរបស់ខ្លួន Shandong។

អ្នកនាំពាក្យរបស់ PLAN លោក Gao Xiucheng បាននិយាយកាលពីថ្ងៃអាទិត្យថា នាវាដឹកយន្តហោះ Shandong និង កងកម្លាំងវាយប្រហាររបស់វា បានបញ្ចប់ការសមយុទ្ធ នៅផ្លូវទឹកដែលស្ថិតនៅ ភាគខាងត្បូងនៃប្រទេសចិន ដែលរដ្ឋាភិបាលទីក្រុងប៉េកាំង បានទាមទារយកកោះតូចៗជាច្រើន។

លោក Gao ត្រូវបានសារព័ត៌មាន Global Times ស្រង់សម្តីថា «យើងសង្ឃឹមថាពិភពលោកខាងក្រៅអាចមើល [សមយុទ្ធរបស់ Shandong] ដោយវិចារណញ្ញាណនិងសមហេតុផល។ កងទ័ពជើងទឹក PLA នឹងបន្តរៀបចំសមយុទ្ធស្រដៀងគ្នា នេះយោងតាមផែនការ ជាប្រចាំនាពេលអនាគត។ លោកបានបន្ថែមទៀតថា សមយុទ្ធនេះមានលក្ខណៈស្របច្បាប់ និងអាចបង្កើនសមត្ថភាពរបស់ចិន ក្នុងការការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ជាតិ៕

ប្រែសម្រួលៈ ណៃ តុលា

To Top