Covid-19

ក្នុងវ័យ ៧៦ឆ្នាំ តែប្រធានាធិបតីហ្វីលីពីន ព្រមចាក់វ៉ាក់សាំង Sinopharm របស់ចិន

មានីល៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធបតីនៃ ប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទ បានសម្រេចចិត្តក្នុងការចាក់វ់ាក់សាំង ដូសដំបូងរបស់លោកហើយជាមួយ នឹងវ៉ាក់សាំងប្រទេសចិនដែលមានឈ្មោះថា Sinopharm។

លោក Rodrigo Duterte ដែលមានវ័យ៧៦ឆ្នាំ ទៅហើយនោះបានសម្រេចចិត្ត ក្នុងការចាក់វ៉ាក់សាំងរបស់ចិន ក៏ដោយសារតែលោកមានបំណង សម្រាប់ការពារខ្លួនពីកូវីដផង
និងជាពិសេសដើម្បីលើកទឹកចិត្ត ដល់ពលរដ្ឋហ្វីលីពីនទាំងអស់ ឲ្យទទួលយកការចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្តឲ្យបានកាន់តែច្រើនឡើងផង។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា យោងតាមការស្ទាបស្ទង់មួយដោយ Pulse Asia ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ទៅដល់ថ្ងៃទី៣ ខែមិនាកន្លងមកបានរកឃើញថា ជនជាតិហ្វីលីពីន ៦នាក់ក្នុងចំណោម ១០នាក់មិនមានបំណងក្នុងការ ទទួលយកការចាក់វ៉ាក់សាំងឡើយ ដោយសារបញ្ហា ព្រួយបារម្ភពីសុវត្ថិភាព របស់វ៉ាក់សាំងទាំងនោះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top
×