ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ អាមេរិក ស្នើឲ្យមានការ ទប់ទល់យោធារួមគ្នា 

បរទេស៖ នៅក្នុងសុន្ទរកថាមួយថ្លែងនៅហាវ៉ៃ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd J. Austin តាមសេចក្តីរាយការណ៍ បានធ្វើការសង្កត់លើការទប់ទល់រួមគ្នា ថាជាយុទ្ធសាស្ត្រសហរដ្ឋអាមេរិកមួយ ដើម្បីទប់ស្កាត់ជម្លោះយោធា។
នៅមូលដ្ឋានយោធាចម្រុះ Harbor-Hickam កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក Lloyd J. Austin បានមានប្រសាសន៍យ៉ាងដូច្នេះថា “មូលដ្ឋានគ្រឹះនៃវិស័យការពារជាតិរបស់អាមេរិក គឺការទប់ទល់ឥតងាករេ ធានាថា សត្រូវរបស់យើងយល់ពីភាពល្ងង់ខ្លៅនៃជម្លោះទាំងស្រុង”។

លោករដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ បានមានប្រសាសន៍បន្ថែមថា “នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ការទប់ទល់មានន័យថា ជួសជុលសច្ចភាពមូលដ្ឋានៅក្នុងចិត្តសត្រូវធំៗរបស់យើង ហើយសច្ចភាពនោះគឺថា ការចំណាយនិងហានិភ័យនៃភាពគឃ្លើន គឺមិនសមស្របនឹងអត្ថប្រយោជន៍ជាក់ស្តែងណាមួយឡើយ”។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Lloyd J. Austin បានប្រើប្រាស់ពាក្យថា “ទប់ទល់រួមគ្នា” ដើម្បីកំណត់អត្ថន័យវិធីសាស្ត្រទំនើបរបស់មន្ទីរបញ្ចកោណក្នុងកិច្ចការពារ៕ប្រែសម្រួល៖ប៉ាង កុង

To Top