ព័ត៌មានអន្តរជាតិ

យោធាមីយ៉ាន់ម៉ា នាំខ្លួនក្រុមយុវជន ដើម្បីបំបាត់ អំពើបះបោរ

រ៉ងហ្គូន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ថា កម្លាំងសន្តិសុខរបស់មីយ៉ាន់ម៉ា បានផ្លាស់ប្តូរចូល ហើយអំពូលភ្លើងនៅតាមផ្លូវក៏ងងឹតដែរ ។ នៅក្នុងផ្ទះមួយពីផ្ទះប្រជាជនបិទភ្លើង។ ភាពងងឹតបានគ្របដណ្តប់នៅក្នុងប្លុក ។

នៅខាងក្នុងផ្ទះរបស់ Shwe ដែលនាងនៅសង្កាត់ រ៉ងហ្គូន មានអាយុ ១៩ ឆ្នាំ បានមើលតាមកញ្ចក់បង្អួច របស់នាងនៅពេលយប់ ដែលគ្មានសណ្តាប់ធ្នាប់ ។ ពន្លឺពិលបានភ្លឺឡើង ហើយសំឡេងរបស់បុរសម្នាក់ បានបញ្ជានាងកុំឲ្យមើល ។

ស្នូរកាំភ្លើងចំនួន០២គ្រាប់បានផ្ទុះឡើង ។ បន្ទាប់មកសំឡេង ស្រែករបស់បុរសម្នាក់ថា “ជួយផង ! ” នៅពេលដែលកងយោធា បានចាកចេញឆ្ងាយ ពីក្រុមគ្រួសាររបស់នាង បានចាប់ផ្តើមរកមើលប្អូនប្រុសអាយុ១៥ឆ្នាំ របស់នាង ដែលព្រួយបារម្ភ អំពីការចាប់ពង្រត់ ជាញឹកញាប់ដោយកងកម្លាំងសន្តិសុខ ។

នាងមាននិយាយថា “ខ្ញុំអាចមានអារម្មណ៍ថា ឈាមរបស់ខ្ញុំខ្ទាត់ចេញពីខ្លួន” ។ ខ្ញុំមានអារម្មណ៍ថា “ គាត់អាចនឹងត្រូវគេយកទៅ” ។

នៅទូទាំងប្រទេស កងកម្លាំងសន្តិសុខ របស់ប្រទេសមីយ៉ាន់ម៉ា កំពុងចាប់ខ្លួន និងបណ្តេញមនុស្សរាប់ពាន់នាក់ ដែលបានបាត់ខ្លួនដោយបង្ខំ ជាពិសេសក្មេងប្រុស និងយុវជនក្នុងគោលបំណង បោសសម្អាតបំបែកការងើបបះបោររយៈពេល ៣ ខែប្រឆាំង នឹងការដណ្តើមអំណាចរបស់យោធា ។

ក្នុងករណីភាគច្រើន ក្រុមគ្រួសារ មិនដឹងថា ពួកគេនៅទីណានោះទេ នេះបើយោងតាមការវិភាគ របស់ក្រុមអ្នកវិភាគ ដែលមានច្រើនជាង៣.៥០០នាក់កាលពីខែកុម្ភៈ ។

ទីភ្នាក់ងារកុមារ របស់អង្គការសហប្រជាជាតិ ហៅកាត់ថា (UNICEF)បានឲ្យដឹងអំពីករណីកុមារ ឬយុវជន ប្រមាណ ១.០០០ករណីដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនដោយចៃដន្យការចូល ទៅកាន់មេធាវីរបស់ពួកគេ ។ ទោះបីវាពិបាកក្នុងការទទួលបានទិន្នន័យពិតប្រាកដ ក៏ដោយ អង្គការ UNICEF និយាយថា ភាគច្រើនជាក្មេងប្រុស ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top