ព័ត៌មានអន្តរជាតិ

អាមេរិក តាមអង្វរកូរ៉េខាងជើង ឲ្យវិលចូលតុចរចា ប៉ុន្ដែក្រុងព្យុងយ៉ាង មិនឆ្លើយតប

វ៉ាស៊ីនតោន ៖ អ្នកយកព័ត៌មាន របស់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានសរសេរថា សហរដ្ឋអាមេរិកបានអំពាវនាវ និងស្វែងរកកិច្ចពិភាក្សាជាថ្មីម្តងទៀត ជាមួយកូរ៉េខាងជើង ដើម្បីលើកយកលទ្ធផល នៃការត្រួតពិនិត្យគោលនយោបាយ របស់កូរ៉េខាងជើង ដែលទើបតែបញ្ចប់ថ្មីៗនេះ ប៉ុន្តែទីក្រុងព្យុងយ៉ាង នៅតែមិនឆ្លើយតប ។

នៅក្នុងគំនិតយោបល់មួយ ដែលត្រូវបានចេញផ្សាយ ដោយកាសែតសហរដ្ឋអាមេរិក នៅថ្ងៃពុធលោក Josh Rogin ក៏បានលើកឡើងផងដែរថា សហរដ្ឋអាមេរិកមិនមានផែនការតែងតាំងប្រេសិតពិសេស សម្រាប់ប្រទេសកូរ៉េខាងជើង នៅពេលនេះទេ។

រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិនបានឲ្យដឹងថា ខ្លួនបានស្វះស្វែងចូលរួមជាមួយកូរ៉េខាងជើង ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈប៉ុន្តែថា ប្រទេសកូរ៉េខាងជើង មិនបានឆ្លើយតបនឹងភាព ជឿនលឿនរបស់ខ្លួននោះទេ ។

សហរដ្ឋអាមេរិក បានប្រកាសពីការបញ្ចប់ នៃការត្រួតពិនិត្យគោលនយោបាយ របស់ប្រទេសកូរ៉េខាងជើង រយៈពេលមួយខែនៅថ្ងៃសុក្រ ហើយអ្នកនិពន្ធមិនបានបញ្ជាក់ថាតើការប៉ុនប៉ង លើកទីពីរត្រូវបានធ្វើឡើង នៅពេលណាទៀតនោះទេ ៕
ដោយ ឈូក បូរ៉ា

To Top