ព័ត៌មានអន្តរជាតិ

នាវាចម្បាំង អេស្ប៉ាញ នឹងដឹកនាំ សមយុទ្ធណាតូ Formidable Shield

បរទេស ៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅពេលថ្មីៗនេះថា នាវាចម្បាំងទ័ពជើងទឹក អេស្ប៉ាញ ESPS Cristobal Colon នឹងដឹកនាំសមយុទ្ធអន្តរ ប្រតិបត្តិការពហុជាតិ នៅក្បែរតំបន់ឆ្នេរ ព័រទុយហ្គាល់ ។

សមយុទ្ធមានរយៈពេល២សប្ដាហ៍ ឈ្មោះ Formidable Shield 2021 នេះ នឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែ ឧសភា ក្រោមការណែនាំ របស់កងនាវាលេខ៦ របស់សហរដ្ឋអាមេរិក ហើយនឹងធ្វើឡើងដោយភ្នាក់ងារ វាយប្រហារនិងគាំទ្រទ័ពជើងទឹក របស់អង្គការណាតូ ។

តាមប្រភពព័ត៌មាន នាវាចំនួន១៥គ្រឿង យន្តហោះតិចបំផុត១០គ្រឿង និងបុគ្គលិកយោធាប្រហែល៣.០០០នាក់ មកពីប្រទេសប៊ែលហ្ស៊ិក ដាណឺម៉ាក បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ន័រវេស អេស្ប៉ាញ អង់គ្លេស និងសហរដ្ឋអាមេរិក នឹងចូលរួមក្នុងសមយុទ្ធនេះ។

គួរបញ្ជាក់ថា សមយុទ្ធនេះ គឺត្រូវបានរចនាបង្កើតឡើង ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវអន្តរប្រតិបត្តិការ សម្ពន្ធមិត្ត ក្នុងកិច្ចការពារដែនអាកាស និងមីស៊ីលរួមគ្នា ក្នុងបរិយាកាសមួយ ដែលប្រើប្រាស់ទីបញ្ជាការ និងរចនាសម្ព័ន្ធ រាយការណ៍អំពីការគ្រប់គ្រង ៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top