ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង១,៧ម៉ឺននាក់ នាំឲ្យតួលេខឆ្លងសរុបកើនដល់២,៦លាននាក់

តេហេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ថា នៅថ្ងៃសុក្រនេះ ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ថ្មីចំនួន១៧.០៧៦នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់២.៦២៧.០៩៤នាក់ ។

លោកស្រី Sima Sadat Lari អ្នកនាំពាក្យមកពីក្រសួង សុខាភិបាល និងវេជ្ជសាស្ត្រអប់រំអ៊ីរ៉ង់ ឲ្យដឹងនៅក្នុងអំឡុង ពេលធ្វើការបង្ហាញប្រចាំថ្ងៃ របស់គាត់នៅក្នុងប្រទេសនេះថា ជំងឺឆ្លងរាតត្បាត ត្រូវបានគេប្រកាសថា មានអ្នកស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ចំនួន៧៤.២៤១នាក់ ដែលបានកើនឡើង៣៣៥នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

លោកស្រី បាននិយាយថា សរុបមានពលរដ្ឋចំនួន២.០៧៤.០៨៩នាក់ បានជាសះស្បើយពីជំងឺ ឬបានចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស ទន្ទឹមនឹងនេះដែរ មានពលរដ្ឋចំនួន៥.៥៣៤នាក់ កំពុងសម្រាកព្យាបាលជំងឺ ។

ក្រសួងបានឲ្យដឹងថា ចំនួន១៦.៧៨៩.៣៣៨នាក់ ដែលបានធ្វើឡើងនៅទូទាំងប្រទេស ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top