Covid-19

ថៃ៖ ២៤ម៉ោងចុងក្រោយនេះ អ្នកជំងឺកូវីដ១៩ចំនួន ២ ២៤៧ នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ

បរទេស៖ នៅថ្ងៃសៅរ៍ រដ្ឋាភិបាលថៃបានកត់ត្រាការស្លាប់ដោយសារជំងឺកូវីដ-19 ចំនួន ១៩នាក់ បន្ថែមទៀត ដែលធ្វើអោយអ្នកស្លាប់ដោយសារជំងឺនេះ កើនឡើងដល់ ៣៨២ នាក់ ហើយក៏បានរកឃើញអ្នកឆ្លងថ្មីចំនួន ២ ៤១៩នាក់ ដែលបង្កើនចំនួនសរុបចាប់តាំងពី ការចាប់ផ្តើមរាតត្បាតដល់ ៨១ ២៧៤នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា នៅចំនួនអ្នកស្លាប់នៅថ្ងៃសៅរ៍នេះ គឺជាកំណត់ត្រាខ្ពស់បំផុតទី ៣ នៅក្នុងប្រទេសថៃ។

មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព Covid-19 (CCSA) បានរាយការណ៍ថា អ្នកជំងឺចំនួន ២ ២៤៧ នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក្នុងរយៈពេល ២៤ ម៉ោងនេះ។

សូមបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងវីរុសសរុប ៨១ ២៧៤ នាក់ ថៃបានព្យាបាលឱ្យជាសះស្បើយចំនួន ៥ ១៤១៩នាក់ (៦៣,២៧%) ចំណែកអ្នកជំងឺចំនួន ២៩. ៤៧៣ នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះមាន ១ ១៣៨ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង ៣៨០ នាក់ពឹងផ្អែកលើបំពង់ខ្យល់អុកស៊ីសែន ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×