ព័ត៌មានអន្តរជាតិ

អាមេរិក៖ សាកសពជនរងគ្រោះ ដោយសារជំងឺកូវីដ១៩ រាប់រយនាក់ នៅតែស្តុកទុកនៅក្នុង រថយន្តក្លាសេ នៅកន្លែងតម្កល់សព បណ្តោះអាសន្ននៅ NYC

បរទេស៖ ទីក្រុងញូវយ៉ក ដែលរងគ្រោះ យ៉ាងធ្ងន់ធ្ងរដោយសារ ជំងឺកូរ៉ូណា ថ្មីៗនេះទាក់ទងនឹង ចំនួនសាកសព ជនរងគ្រោះ ដែលស្លាប់ដោយសារ ជំងឺកូវីដ១៩ ដែលភាគច្រើន មិនទាន់ត្រូវបានគេ បញ្ចុះនៅឡើយទេ។ អាជ្ញាធរត្រូវបានបង្ខំឱ្យ បង្កើតកន្លែងដាក់ តម្កល់ក្នុងទូទឹកកក បន្ទាន់មួយ ក្នុងតំបន់ Brooklyn ដើម្បីទុកសាកសព រាប់រយទាំងនោះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ សាកសពជនរងគ្រោះដែលស្លាប់ដោយសារជំងឺកូវីដ១៩ប្រមាណជា ៧៥០ នាក់ នៅតែត្រូវបានរក្សាទុក នៅក្នុងរថយន្តក្លាសេ ដែលចតនៅលើផែ Brooklyn ខណៈដែលក្រុមគ្រួសារបានយល់ព្រមការបញ្ចុះនៅលើកោះ Hart ដែលជាទីបញ្ចុះសព សាធារណៈធំបំផុត របស់ទីក្រុងដែលសាកសព ជាច្រើន មិនត្រូវបានអះអាង (រកសាច់ញាតិមិនឃើញ)។ នេះបើយោងតាមស្នងការរងនៃការិយាល័យនាយផ្នែកត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ Dina Maniotis, ដែលដកស្រង់ដោយកាសែត New York Post។

ការទុកសាកសព យូរអង្វែង ត្រូវបានបើកជាវិធានការបន្ទាន់ ជាងមួយឆ្នាំកន្លងមក ដើម្បីផ្តល់ឱ្យសាច់ញាតិ នូវពេលវេលាបន្ថែម ដើម្បីរៀបចំ ការបញ្ចុះសព ចំពេលមានការរាតត្បាត រាលដាល។ លោក Maniotis បាននិយាយថា សមាជិកគ្រួសារខ្លះ បានស្នើសុំឱ្យយកសាកសព ទៅបញ្ចុះនៅលើ Hart ប៉ុន្តែសាច់ញាតិខ្លះមិនអាចទាក់ទងបានទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top