ព័ត៌មានអន្តរជាតិ

IOM៖ ជនអន្តោប្រវេសន៍ខុសច្បាប់​ ១៦០នាក់ ត្រូវបាននិរទេសខ្លួន ចេញពីលីប៊ី ទៅកាន់បង់ក្លាដេសវិញ

ទ្រីប៊ីលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ថា អង្គការជនអន្តោប្រវេសន៍ អន្តរជាតិ ហៅកាត់ (IOM) បានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួនបាននិរទេសខ្លួន ជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន១៦០នាក់ ចេញពីប្រទេសលីប៊ី ឆ្ពោះទៅកាន់ប្រទេសបង់ក្លាដេស ដែលជាស្រុកកំណើត របស់ពួកគេ នៅក្នុងសប្តាហ៍នេះ ។

អង្គការ IOM បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយថា “នៅក្នុងសប្តាហ៍នេះ អង្គការ IOM បានសម្របសម្រួល ឲ្យការវិលត្រឡប់ របស់ជនអន្តោប្រវេសន៍បង់ក្លាដេស ចំនួន១៦០នាក់ ឲ្យមានសុវត្ថិភាព ដែលឆ្លងកាត់ចេញពីលីប៊ី ដែលផ្អែកតាមកម្មវិធីមនុស្សធម៌ សម្រាប់ការវិលត្រឡប់ ដោយស្ម័គ្រចិត្ត ហៅថា (VHR) ។

ក្រុមជនអន្តោប្រវេសន៍ទំាងនោះ ត្រូវបានឃាត់ទុក នៅក្នុងប្រទេសលីប៊ី ដោយសារតែជំងឺកូវីដ-១៩ និងប្រឈមខ្លាំងនឹងស្ថានភាព សុវត្ថិភាពនៅក្នុងប្រទេស ។ នៅក្នុងសេចក្តីប្រកាស បានដាក់ដូច្នេះ ។

នៅក្នុងសេចក្តីប្រកាស បានដាក់ទៀតថា អង្គការ IOM បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមអាជ្ញាធរលីប៊ី និងស្ថានទូតបង់ក្លាដេស ប្រចាំនៅលីប៊ី ដើម្បីជួយដល់ក្រុមជនអន្តោប្រវេសន៍ បានទៅផ្ទះវិញ ។

រដ្ឋអសន្តិសុខ និងភាពវឹកវរនៅក្នុងប្រទេសលីប៊ី បានកើតឡើង បន្ទាប់ពីមេដឹកនាំ Muammar Gaddafi បានដួលរលំនៅក្នុងឆ្នាំ២០១១ ដែលនាំឲ្យជនអន្តោប្រវេសន៍ រាប់ពាន់នាក់ ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ឆ្ពោះកាន់តំបន់អឺរ៉ុប ៕​ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top