ព័ត៌មានអន្តរជាតិ

ក្រុមវេជ្ជបណ្ឌិតនេប៉ាល់ ព្រមានអំពីការ ឆ្លងរាតត្បាតខ្លាំងឡើង ដោយជំងឺកូវីដ-១៩

កាម្ម៉ង់ដូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ថា នៅទូទាំងព្រំដែនពីការកើនឡើង នៃការឆ្លងជំងឺ នៅក្នុងប្រទេសឥណ្ឌា ហើយក្រុមវេជ្ជបណ្ឌិត នៅក្នុងប្រទេសនេប៉ាល់ កាលពីថ្ងៃសុក្រ បានព្រមាន អំពីវិបត្តិធ្ងន់ធ្ងរ ខណៈដែលករណីឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃ បានកើនឡើង នៅក្នុងកំណត់ត្រា និងមន្ទីរពេទ្យជាច្រើន មិនមានគ្រែដេក និងខ្វះអុកស៊ីសែន ។

នេប៉ាល់ បានរាយការណ៍ថា មានករណីថ្មីចំនួន៩.០៧០នាក់ ត្រូវបានបញ្ជាក់ឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ បើធៀនឹងមួយខែមុន មានចំនួន២៩៨នាក់ប៉ុណ្ណោះ ។ ចំនួនអ្នកស្លាប់ ក៏បានកើនឡើង កម្រិតខ្ពស់ដែរ គឺ៥៨នាក់ កាលពីថ្ងៃពុធ និង៥៤នាក់ កាលពីថ្ងៃព្រហស្បតិ៍ សរុបមានចំនួន៣.៥២៩នាក់ ។

វេជ្ជបណ្ឌិត Dr Jyotindra ប្រធានមន្ទីរពេទ្យវេជ្ជសាស្ត្រ និងវ៉ះកាត់នៅក្រុង កាម្ម៉ង់ដូ បានលើកឡើងថា “ឥឡូវនេះ មិនមានគ្រែនោះទេនៅថ្ងៃនេះ នៅក្នុងមន្ទីរពេទ្យជាច្រើន ដែលត្រូវព្យាបាលអ្នកជំងឺកូវីដ” ។

លោកបានបញ្ជាក់ថា “ទោះបីជាមានគ្រែដេក តែអ្វីដែលខ្វះខាតខ្លាំងនោះ គឺអុកស៊ីសែន ហើយវិបត្តិនេះអាចនឹងកើនឡើងខ្លំាងជាងនេះទៀត” ។

នៅមន្ទីរពេទ្យ ដែលជាកន្លែងមួយ ដែលនាំមុខគេក្នុងការដាក់ អ្នកជំងឺ នៅក្នុងប្រទេសនេប៉ាល់ ដើម្បីព្យាបាលជំងឺកូវីដ-១៩ ត្រូវការគ្រែបន្ថែម សម្រាប់ពលរដ្ឋជាច្រើននាក់ទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top