ព័ត៌មានអន្តរជាតិ

លោក Joe Biden បញ្ជាក់ថា ជំនួបជាមួយនឹង លោក Putin នឹងកើតឡើងឆាប់ៗនេះ

បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតបរទេសមួយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីព្រឹកថ្ងៃសុក្របានធ្វើការបញ្ជាក់ថាលោកនឹងរំពឹងនូវជំនួបមួយជាមួយនឹង ប្រធានាធិបតីរុស្សីលោក Vladimir Putin នៅក្នុងពេលឆាប់ៗនេះ។

សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយសេតវិមាន បានបញ្ជាក់ទៀតថាកិច្ចប្រជុំនេះនឹងធ្វើឡើងដោយផ្តោតសំខាន់ ទៅលើកិច្ចការងារ កែសម្រួលនិងដោះស្រាយនូវជំហផ្សេងគ្នា ដែលកើតឡើងដោយភាគីខាងរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោននិងរដ្ឋាភិបាលក្រុងមូស្គូកាលពីពេលកន្លង
មកនិងចុងក្រោយនេះ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅអគារសេតវិមាន លោក Biden បានបញ្ជាក់ថាលោកនៅតែមានផែនការក្នុងការជួបជាមួយនឹងលោក Putin ទោះបីជាបញ្ហាធំចុងក្រោយនេះគឺរុស្សីបាន បង្កើនកម្លាំងយោធានៅតាមបណ្តោយព្រំដែន ជាមួយនឹងអ៊ុយក្រែនក្តី។

លោកបន្តបែបនេះថាឆ្លើយតបទៅនឹងសំណួរថាតើ ជំនួបនេះអាចធ្វើឡើងនៅក្នុងខែមិថុនាឬយ៉ាងណានោះ៖ខ្ញុំមានទំនុកចិត្តថាពួកយើងនឹងអាច ជួបគ្នាទោះបីជាបច្ចុប្បន្នយើងមិនទាន់មានពេលវេលា ឬទីកន្លែងច្បាស់លាស់នៅឡើយក្តីហើយ កិច្ចការងារនេះគឺនឹងដំណើរការទៅយ៉ាងជោគជ័យជា មិនខាន៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top