ព័ត៌មានអន្តរជាតិ

ចិន ព្រមានរដ្ឋរបស់ យូអិនទាំងអស់ មិនគួរចូលរួម ព្រឹត្តិការណ៍មួយ ដែលធ្វើនៅសប្តាហ៍ក្រោយ

បរទេស៖នៅថ្ងៃសៅរ៍នេះប្រទេសចិនត្រូវបានគេដឹងថា បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីអំពាវនាវឲ្យប្រទេសជាសមាជិករបស់អង្គការ សហប្រជាជាតិទាំងអស់មិន ត្រូវចូលរួមនៅក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំ ដោយអាល្លឺម៉ង់សហរដ្ឋអាមេរិកនិងអង់គ្លេសដើម្បីឆ្លុះបង្ហាញពីសកម្មភាពបង្ក្រាបទៅលើ ជនជាតិភាគតិច Uyghur និង ជនជាតិភាគតិចផ្សេងទៀត ដែលរស់នៅ ក្នុងតំបន់ Xinjiangនិងគ្រោងធ្វើឡើងនៅសប្តាហ៍ក្រោយនោះឡើយ។

នៅក្នុងលិខិតដែលត្រូវបានធ្វើឡើងដោយភាគីចិនតំណាង នៅអង្គការសហប្រជាជាតិបានបញ្ជាក់ថាវាគឺជាព្រឹត្តិការណ៍ក្នុងអត្ថន័យ ជាការប្រឆាំងបែបនយោបាយប៉ុណ្ណោះ
ហើយស្នើឲ្យបណ្តាប្រទេសទាំងឡាយ នៅក្នុងបញ្ចីរបស់ យូអិនមិនគួរចូលរួមក្នុងព្រឹត្តិការណ៍នេះឡើយពីព្រោះថា ចិនបានចាត់ទុកថាជាជំហប្រឆាំង នឹងរដ្ឋាភិបាលក្រុងប៉េកាំង។

ចិនបានប្រកាសថ្កោលទោសចំពោះ ក្រុមប្រទេសជាអ្នករៀបចំដែលក្នុងនោះ ក៏មានដូចជាអូស្ត្រាលីនិងកាណាដាផងដែរហើយ បន្តថាពួកគេបានប្រើប្រាស់បញ្ហា នៅក្នុងតំបន់ Xinjiang គ្រាន់តែជាឧបករណ៍ នយោបាយក្នុងការចូលជ្រៀតជ្រែក កិច្ចការងារផ្ទៃក្នុងរបស់ចិនប៉ុណ្ណោះហើយបំណងធំ របស់ពួកគេ គឺធ្វើឲ្យបង្អាក់ដល់កិច្ចការងារអភិវឌ្ឍ របស់ចិនតែម្តង៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×