ព័ត៌មានអន្តរជាតិ

វៀតណាម រាយការណ៍ ករណីស្លាប់ដំបូង ក្រោយចាក់វ៉ាក់សាំង AstraZeneca

បរទេស៖ក្រសួងសុខាភិបាលនៃប្រទេសវៀតណាម កាលពីថ្ងៃសុក្រម្សិលមិញនេះបានធ្វើការប្រកាសជាផ្លូវការអំពីករណីស្លាប់បាត់បង់ជីវិត លើកដំបូងក្រោយពលរដ្ឋម្នាក់ បានទទួល
វ៉ាក់សាំងអង់គ្លេស AstraZeneca ខណៈពេលដែលប្រទេសកំពុងប្រយុទ្ធប្រឆាំង កូវីដយ៉ាងខ្លាំងក្លានោះ។

ស្ត្រីដែលត្រូវបានគេជឿជាក់ថា មានវ័យ៣៦ឆ្នាំ គឺជាអ្នកបម្រើការងារនៅក្នុងកិច្ចការងារ ប្រយុទ្ធប្រឆាំងកូវីដជួរមុខក្នុងតំបន់ ភាគខាងត្បូងនៃខេត្ត An Giangពោលគឺនៅក្រោយមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី នាងបានទទួលវ៉ាក់សាំងដូស ដំបូងរបស់ AstraZeneca នេះហើយក្រសួងបានបញ្ជាក់ថា មូលហេតុនោះ គឺនាងជាអ្នកមានជំងឺអាឡែរហ្សីប្រភេទanaphylaxis
ផង។

ទោះបីជាយ៉ាងណាក្តីក្រសួងបានទទួលស្គាល់ ការបាត់បង់ជីវិតនេះហើយ បានបញ្ជាក់ថាវាគឺជាករណីដ៏កម្របំផុតនៅក្នុងប្រទេសរបស់ខ្លួន ចាប់តាំងតែពីពេល ដែលយុទ្ធការ ចាក់វ៉ាក់សាំងបាន
ចាប់ផ្តើមធ្វើឡើង។

គួរឲ្យដឹងថាវៀតណាមគិតត្រឹមថ្ងៃសុក្រនេះខ្លួន អាចចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនប្រមាណជា៧៥០ ០០០នាក់ មកហើយក្រោយចាប់ផ្តើម យុទ្ធនាការនេះ តាំងតែដើមខែមិនាហើយវ៉ាក់សាំងAstraZeneca តែមួយគត់ដែលខ្លួន បានអនុញ្ញាតិឲ្យប្រើប្រាស់៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×