ព័ត៌មានអន្តរជាតិ

បំណែក គ្រាប់រ៉ូកែតរបស់ចិន ធ្លាក់មកផែនដីវិញហើយ ក្នុងសមុទ្រឥណ្ឌា

បរទេស៖ ទីបំផុតបំណែកដ៏ធំបំផុត នៃគ្រាប់រ៉ូកែតរបស់ប្រទេសចិន ដែលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ណាសានោះបានធ្លាក់មកផែនដីវិញ ហើយត្រង់សមុទ្រឥណ្ឌា។

បំណែកនៃគ្រាប់រ៉ូកែតដែលមានឈ្មោះថា Long March 5B របស់ចិនត្រូវបាន មនុស្សជាច្រើនកើតក្តីបារម្ភថា វានឹងអាចធ្លាក់មកផែនដីវិញ ជាគ្រោះថ្នាក់បន្ទាប់ពីវា ត្រូវបានបាញ់បង្ហោះ ចេញពីកោះហៃណាន នៃប្រទេសចិនកាលពីថ្ងៃទី២៩ខែមេសា ប៉ុន្តែចិនតែងតែបានអះអាងថា បំណែកទាំងនោះនឹងត្រូវឆេះ នៅក្នុងលំហអាកាស មុនពេលវាធ្លាក់មកដល់ដីវិញ។

សារព័ត៌មានចិនបានរាយការណ៍ថា បំណែកដ៏ធំបំផុតរបស់វា បានធ្លាក់ចូលដល់ស្រទាប់បរិយាកាសផែនដី នៅវេលាម៉ោងប្រមាណជា១០និង២៤នាទីព្រឹក ម៉ោងនៅទីក្រុងប៉េកាំង។

គួរឲ្យដឹងដែរថាអំឡុងពេល ដែលវាបានចាប់ផ្តើមបែកចេញ និងធ្លាក់ចុះមកផែនដីវិញ អ្នកវិទ្យសាស្ត្ររបស់ Harvard បានធ្វើការព្យាករណ៍ថា វានឹងអាចធ្លាក់ទៅដល់តំបន់មួយចំនួន ដូចជាភាគជើងនៃក្រុងញូវយ៉ក ទីក្រុងម៉ាឌ្រីដ ទីក្រុងប៉េកាំងភាគខាងត្បូង នៃឈីលីឬញូវសឺឡេនផង
ដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top