ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ-១៩ បន្ថែមទៀតចំនួន៤៦៣នាក់ នាំឲ្យចំនួនអ្នកឆ្លង សរុបកើនឡើង លើស១២,៧ម៉ឺននាក់

សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ថា កូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩បន្ថែមទៀត ចំនួន៤៦៣នាក់ គិតត្រឹមពាក់កណ្តាលអធ្រាតថ្ងៃអាទិត្យ បើធៀបនឹងអំឡុង ពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់១២៧.៧៧២នាក់ ។

ករណីឆ្លងជំងឺប្រចាំថ្ងៃ បានថយចុះពី៥៦៤នាក់ កាលពីមួយថ្ងៃមុន ដែលបានថយចុះនៅក្រោម៥០០នាក់ ក្នុងរយៈពេល០៧ ថ្ងៃកន្លងមកនេះ ដោយសារតែការធ្វើតេស្តរកមើលវីរុស នៅចុងសប្តាហ៍មានតិចតួច ។ ដែលនាំឲ្យមានអ្នកឆ្លងទាបបំផុត ក្នុងរយៈពេល៤១ថ្ងៃ គិតចាប់តាំង ពីថ្ងៃទី៣០ ខែមីនា ។

ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ បាននៅដដែលនៅក្នុង តួលេខត្រីគុណ ចាប់តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំមុន ដោយសារតែការនៅផ្តុំគ្នានៅក្រុងសេអ៊ូល និងបរិវេណខេត្ត Gyeonggi រួមទំាងអ្នកនាំ ចូលពីខាងក្រៅ ។

ក្នុងចំណោមករណីថ្មី ពលរដ្ឋចំនួន១៣៦នាក់ ជាអ្នកស្រុករស់នៅក្រុងសេអ៊ូល និង១៣៥នាក់ ជាពលរដ្ឋរស់នៅខេត្ត Gyeonggi ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top