បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃច័ន្ទនេះ បានយល់ព្រមកែប្រែគោលនយោបាយអចលនទ្រព្យមួយចំនួនរបស់លោក ដោយបានហៅគោលនយោបាយនោះថា ជាហេតុផលចម្បង សម្រាប់ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដល់អ្នកបោះឆ្នោតចំពោះគណបក្សរបស់លោ កនៅក្នុងការបោះឆ្នោត តាមតំបន់។
យោងតាមសារព័ត៌មាន Yonhap ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា លោកមូន បាននិយាយនៅក្នុងសន្និសីទកាសែតមួយ នៅ Cheong Wa Dae ដែលបានប្រារព្ធធ្វើឡើង ដើម្បីប្រារព្ធខួបលើកទី ៤ នៃការចូលកាន់តំណែងរបស់លោកថា “(រដ្ឋាភិបាលរបស់ខ្ញុំ) មិនបានទទួលជោគជ័យក្នុងគោលបំណងធ្វើឱ្យតម្លៃអចលនទ្រព្យ មានស្ថេរភាព ហើយ (គណបក្ស) បានទទួលការដាក់ទណ្ឌកម្ម យ៉ាងខ្លាំងចំពោះបញ្ហានោះ “។
គាត់បានជ្រើសរើសយកបញ្ហាអចលនទ្រព្យនៅពេលដែលអ្នកយកព័ត៌មាន បានសួរថា តើការបរាជ័យនៃគោលនយោបាយ ដែលគួរឱ្យសោកស្តាយបំផុតក្នុងរយៈពេលបួនឆ្នាំ កន្លងមកនេះគឺជាអ្វី? ការបរាជ័យរបស់គោលនយោបាយរបស់លោក មូន ក្នុងការទប់ស្កាត់តម្លៃផ្ទះ មិនស្ថិតស្ថេរ ត្រូវបានគេស្តីបន្ទោសចំពោះការបរាជ័យរបស់គណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចនៅថ្ងៃទី ៧ ខែមេសានៅក្រុងសេអ៊ូលនិងក្រុងប៊ូសាន ដែលជាការវាស់ស្ទង់ ដ៏សំខាន់នៃអារម្មណ៍របស់អ្នកបោះឆ្នោត មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅឆ្នាំក្រោយ៕ ប្រែសម្រួលៈ ណៃ តុលា