ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល អូស្ត្រាលី ប្រកាសបង្កើន ប្រាក់ចំណាយ សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសសន្យា ក្នុងការបង្កើន ប្រាក់ជំនួយបន្ថែមទៀតដើម្បីកិច្ចការងារពង្រឹង ទៅលើវិស័យហេដ្ឋារចនា សម្ព័ន្ធរបស់ជាតិ និងក៏ដូចជាការបង្កើតការងារផង នៅអំឡុងពេលរងផល ប៉ះពាល់ដោយសារកូវីដ។

លោក Michael McCormack ឧបនាយករដ្ឋមន្ត្រី និងត្រូវជារដ្ឋមន្ត្រីក្រសួង ហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូន របស់អូស្ត្រាលី បានបញ្ជាក់នៅថ្ងៃនេះដែរថា កញ្ចប់ថវិកាជំនួយរបស់រដ្ឋាភិបាល សហព័ន្ធសម្រាប់ ឆ្នាំ២០២១-២០២២ ដែលនឹងត្រូវអនុម័ត នៅយប់ថ្ងៃអង្គារនោះនឹងមានទំហំប្រមាណជា១០ពាន់លានដុល្លារ អូស្ត្រាលី ឬប្រមាណជា៧,៨ពាន់លាន ដុល្លារអាមេរិក ដែលនឹងត្រូវប្រើប្រាស់ សម្រាប់កិច្ចការងារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ រយៈពេល១០ឆ្នាំខាងមុខ។

លោក McCormack បានបន្តកញ្ចប់មូលនិធិផងដែរ គឺជាផ្នែកមួយដ៏សំខាន់ នៃកិច្ចការងារងើបឡើងវិញ នៃសេដ្ឋកិច្ចជាតិហើយ លើសពីហេដ្ឋារចនា សម្ព័ន្ធវាក៏នឹងអាចបង្កើត ការងារបានជាច្រើនផងដែរ សម្រាប់ពលរដ្ឋអូស្ត្រាលី ដែលបច្ចុប្បន្នអត្រាអ្នកអត់ការងារ ផ្លូវការក្នុងប្រទេស មានប្រមាណជា៥,៦ ភាគរយ៕

ប្រែសម្រួល៖ស៊ុនលី

To Top