ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន កំពុងបង្កើន ទំនាក់ទំនងជិតស្និទ្ធ ជាមួយអន្ដរជាតិ ដើម្បីបញ្ឈប់អំពើហឹង្សា របស់អ៊ីស្រាអែល នៅយេរ៉ូសាឡឹមខាងកើត

រ៉ាម៉ាឡា ៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានលើកឡើងថា ប៉ាឡេស្ទីន កំពុងពង្រឹងទំនាក់ទំនង របស់ខ្លួនជាមួយ សហគមន៍អន្តរជាតិ ដើម្បីបញ្ឈប់អំពើហឹង្សា ដែលកំពុងកើនឡើង ដោយអ៊ីស្រាអែលនៅយេរ៉ូសាឡឹម ខាងកើត ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា គោលបំណងនៃទំនាក់ទំនង គឺដើម្បីបញ្ឈប់ការកើនឡើង ដ៏គ្រោះថ្នាក់ របស់អ៊ីស្រាអែល នៃអំពើហឹង្សាប្រឆាំង នឹងទីសក្ការៈបូជាមូស្លីម និងគ្រិស្តសាសនានៅក្រុងយេរ៉ូសាឡឹមខាងកើត។

ប្រធានាធិបតីប៉ាឡេស្ទីន រូបនេះ បានកត់សម្គាល់ថា “ក្នុងអំឡុងពេលដ៏លំបាកនេះ ប៉ាឡេស្ទីន កំពុងឆ្លងកាត់ យើងត្រូវរួបរួមគ្នា ដើម្បីប្រឈមមុខ នឹងអ្វីដែលកំពុងកើតឡើង នៅយេរ៉ូសាឡឹមខាងកើត បញ្ចប់ការបែងចែកផ្ទៃក្នុង និងបង្កើតរដ្ឋាភិបាល បង្រួបបង្រួម” ។

សម្រាប់ផ្នែករបស់លោក លោក Erdogan បានបញ្ជាក់ជាថ្មីនូវការគាំទ្រ របស់ប្រទេសតួកគី ចំពោះសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងការការពារក្រុងយេរ៉ូសាឡឹមខាងកើត និងទីសក្ការៈរបស់ខ្លួន ពីការវាយលុក របស់អ៊ីស្រាអែល។

ការសន្ទនារវាងប្រធានាធិបតីទាំងពីរ បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានវាយលុកចូល បរិវេណ វិហារអ៊ីស្លាមអា – អាសា នៅក្រុងយេរ៉ូសាឡឹមខាងកើត និងបានប៉ះទង្គិចជាមួយអ្នកគោរពបូជា ប៉ាឡេស្ទីនរាប់រយនាក់ ។

សមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ប្រជាជនប៉ាឡេស្ទីនចំនួន ៣៣១ នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នា ជាមួយប៉ូលិសអ៊ីស្រាអែល ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×