ព័ត៌មានអន្តរជាតិ

FDA របស់អាមេរិក ផ្តល់អាជ្ញាបណ្ណ ក្នុងការអនុញ្ញត ឲ្យប្រើប្រាស់ វ៉ាក់សាំងកូវីដ-១៩ Pfizer-BioNTech លើមនុស្សវ័យជំទង់

ជីកាហ្គោ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងចំណីអាហារ និងឳសថសហរដ្ឋអាមេរិក ហៅកាត់ (FDA) កាលពីថ្ងៃចន្ទ បានផ្តល់អាជ្ញាបណ្ណបន្ទាន់ សម្រាប់ការប្រើប្រាស់ វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់មនុស្សវ័យជំទង់ ដែលមានអាយុពី១២ដល់១៥ឆ្នាំ ដើម្បីការពារជំងឺការបង្ក រោគរលាកផ្លូវដង្ហើម ស្រួចស្រាវ ដោយវីរុសកូរ៉ូណា ២ (SARS-CoV-2) ។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលបានបង្ហោះនៅលើគេហទំព័រ របស់ខ្លួនកាលពីថ្ងៃចន្ទថា ក្រសួងចំណីអាហារ និងឳសថ របស់ សហរដ្ឋអាមេរិក បានសន្មត់ថា វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ Pfizer-BioNTech ជាវ៉ាក់សាំង ដែលស្របតាមលក្ខខណ្ឌ ដែលត្រូវជ្រើសរើស ដើម្បីប្រើប្រាស់បន្ទាន់ ដែលផ្តល់អាជ្ញាបណ្ណ ហើយថា គេបានដឹង និងមានសក្តានុពលខ្លាំង ដែលផ្តល់សារប្រយោជន៍ សម្រាប់អ្នកដែលមានអាយុ១២ឆ្នាំ និងអាយុច្រើនជាងនេះដែលបានដឹង និងមានសក្តានុពលបង្កហានិភ័យ ។

យោងតាមទិន្នន័យ ដែលរកបានថាមានសុវត្ថិភាព ដែលបានបញ្ជូល ដោយក្រសួងខាងលើ មានអ្នកចូលរួមចំនួន២.២៦០នាក់ ដែលមានអាយុ១២ឆ្នាំ រហូតដល់១៥ឆ្នាំ ដែលជាអ្នកចូលរួម ដោយបន្តការធ្វើតាមការជ្រើសរើសឆ្លាស់គ្នា ដោយបានតាមដាន និងធ្វើការវិនិច្ឆ័យ នៅសហរដ្ឋអាមេរិក ។ ក្នុងចំណោមដែលចូលរួមដែលជាមនុស្សវ័យជំទង់ចំនួន១.១៣១នាក់ បានទទួលការចាក់វ៉ាក់សាំង និង១.១២៩នាក់ បានទទួលបរិមាណអំបិល ។

ជាងពាក់កណ្តាលនៃអ្នកចូលរួមទាំងនោះ ត្រូវបានតាមដាន ដោយសុវត្ថិភាព តិចបំផុតរយៈពេល០២ខែ បន្ទាប់ពីដូសទី២ ។

ភាគច្រើនតាមសេចក្តី រាយការណ៍បានឲ្យដឹងថា ប្រសិទ្ធិភាពទៅលើការវិនិច្ឆ័យសម្រាប់មនុស្សវ័យ ជំទង់ដែលចូលរួម គឺមានរយៈពេល១-៣ថ្ងៃ ដែលមានអាការៈឈឺចាប់នៅកន្លែងចាក់ថ្នាំ អស់កម្លាំង ឈឺក្បាល រងាញ៉ាក់ ឈឺចាប់សាច់ដុំ គ្រុនក្តៅ និងឈឺសន្លាក់ ។ ជាមួយគ្នានេះដែរ លើកលែងតែការឈឺចាប់នៅកន្លែងចាក់ថ្នាំ ហើយមនុស្សវ័យជំទង់ជាច្រើនត្រូវបានគេរាយការណ៍ថា ផលប៉ះពាល់ទាំងនេះបានកើតឡើង បន្ទាប់ពីការចាក់នៅដូសទី២ ច្រើនជាង ចាក់នៅដូសទី១ ។ ផលប៉ះពាល់ទាំងនេះ សម្រាប់មនុស្សវ័យជំទង់ ដែលត្រូវបានគេរាយការណ៍ នៅក្នុងការវិនិច្ឆ័យលើអ្នក ចូលរួមទំាងទាំងឡាយ ដែលមានអាយុ១៦ឆ្នាំ ឬលើសពីនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top