ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អះអាងថា កំពុងពិភាក្សាជាមួយនឹង អារ៉ាប៊ីសាអូឌីតដើម្បី លប់ចោលភាពតានតឹង

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់បានធ្វើការអះអាង អំពីកិច្ចប្រជុំពិភាក្សាជាលើកដំបូង របស់ខ្លួនជាមួយនឹងអារ៉ាប៊ីសាអូឌីត
ដែលបានធ្វើឡើងដើម្បី លប់ចោលនូវភាពតានតឹងរវាងគ្នា។

អ្នកនាំពាក្យរបស់ លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បាននិយាយថាលទ្ធភាពនៃ ការលប់ចោលនូវភាពតានតឹង រវាងប្រទេសនៅក្នុងតំបន់ឈូងសមុទ្រ
ហ្គ្លោហ្វទាំងពីរគឺជាអ្វីដែលនឹង ផលប្រយោជន៍ដែលភាគីទាំងពីរ ចង់បាននិងក៏ដូចជា បណ្តាប្រទេសផ្សេងទៀតក្នុងតំបន់ផងដែរ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា រដ្ឋាភិបាលក្រុងតេហរ៉ង់ បានបើកចំហសម្រាប់ការសន្ទនា ជាមួយរដ្ឋាភិបាលនៃ ទីក្រុងរីយ៉ាដជាប្រចាំ និងបានសម្តែងក្តីសង្ឃឹមថានឹងមានការកើត
ឡើងនៃការយោគយល់គ្នា ជាលក្ខណៈប្រកបដោយអត្ថន័យ នៃបញ្ហាទ្វេភាគីនិងតំបន់ផងដែរ។

រំលឹកដែរថាកាលពីខែមុន ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតលោក Mohammed bin Salman បានបញ្ជាក់ថាទ្រង់ពិតជាមានបំណង យ៉ាងខ្លាំងក្នុងការអភិវឌ្ឍ និងបង្កើតឲ្យមានទំនាក់ទំនង
ដ៏ល្អមួយជាមួយនឹងប្រទេសអ៊ីរ៉ង់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top