ព័ត៌មានអន្តរជាតិ

ស៊ីរី ដោះលែងអ្នករិះគន់ លើបណ្ដាញសង្គម រាប់រយនាក់ នៅមុនការបោះឆ្នោត


បរទេស៖ប្រទេសស៊ីរី នៅពេលថ្មីៗនេះ បានដោះលែងមន្ត្រីរាជការ អ្នកច្បាប់ ចៅក្រមនិងអ្នកសារព័ត៌មានជាង៤០០នាក់ ដែលត្រូវចាប់ខ្លួននៅក្នុងឆ្នាំនេះ ក្នុងដំណើរបង្ក្រាបលើអ្នករិះគន់លើបណ្ដាញសង្គម ហើយចំណាត់ការនេះ ត្រូវអតីតអ្នកត្រូវឃុំខ្លួននិង សកម្មជនសិទ្ធិមនុស្សមើលឃើញថា មានបំណងយកឈ្នះលើ មតិសាធារណៈ នៅមុនពេលការបោះឆ្នោតជ្រើសប្រធានាធិបតីមកដល់។

អ្នកដែលត្រូវដោះលែងក្រោយត្រូវឃុំខ្លួនក្រោមច្បាប់ឧក្រិដ្ឋកម្មលើអ៊ីនធឺណេតរសប់ប្រទេសស៊ីរីនោះ គឺស្ថិតនៅក្នុងចំណោមមនុស្សរាប់ពាន់នាក់ ដែលត្រូវដោះលែងនៅក្នុងខែនេះ ក្រោមការលើកលែងទាំងស្រុងមួយ សម្រាប់ឈ្មួញថ្នាំញៀន អ្នកជួញដូររូបិយប័ណ្ណ អ្នកចាប់ជំរិត និងអ្នករត់ពន្ធមនុស្ស នៅមុនការបោះឆ្នោតថ្ងៃទី២៦ ខែឧសភាខាងមុខនេះ ដែលត្រូវគេរំពឹងថា នឹងផ្តល់ឲ្យលោកប្រធានាធិបតីស៊ីរី បាហ្សា អាល់អាសាដ នូវអាណត្តទី៤។

តាមសេចក្តីរាយការណ៍ ភាគច្រើននៃអ្នករិះគន់លើបណ្ដាញសង្គមដែលត្រូវដោះលែងនោះ គឺជាអ្នកគាំទ្រដល់ការគ្រប់គ្រងរបស់អាជ្ញាធរស៊ីរី លើការបះបោរមួយក្នុងឆ្នាំ២០១១ ដែលធ្វើឲ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាមមួយ ឆក់យកជីវិតមនុស្សរាប់សែននាក់។

ប៉ុន្តែយើងតាមក្រុមសិទ្ធិមនុស្ស បានឲ្យដឹងថា ការលើកលែងទោសនេះ មិនរាប់បញ្ចូលអ្នកទោសប្រឆាំងលោកប្រធានាធិបតីស៊ីរ និងអ្នកទោសនយោបាយរាប់ម៉ឺននាក់ ដែលត្រូវគេចាប់ឃុំសម្រាប់រយៈពេលមួយឆ្នាំដោយគ្មានការកាត់ក្តីនោះទេ ហើយពួកគេទាំងនោះភាគច្រើន ត្រូវបានគេជឿថា បានស្លាប់បាត់បង់ជីវិត៕ប្រែសម្រួល៖ប៉ាង កុង

To Top