ព័ត៌មានអន្តរជាតិ

អាមេរិក បង្កើនការចាក់ វ៉ាក់សាំងកូវីដ-១៩ សម្រាប់ពលរដ្ឋខ្លួន រហូតដល់ជាង ២លានដូស ក្នុងមួយថ្ងៃ

វ៉ាស៊ីនតោន ៖ ទិន្នន័យរបស់សហព័ន្ធចុងក្រោយ បង្អស់បានបង្ហាញថា សហរដ្ឋអាមេរិក កំពុងរាយការណ៍ អំពីការចាក់វ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ ជាមធ្យមក្នុងមួយថ្ងៃ ចំនួន ២,២ លានដូស ក្នុងមួយសប្តាហ៍កន្លង ទៅនេះ ដែលកើនឡើងបន្តិច ពីកម្រិតទាបបំផុត កាលពីថ្ងៃសៅរ៍ នៅពេលដែលវាធ្លាក់ចុះក្រោម ២ លានដូសជាលើកដំបូង ចាប់តាំង ពីដើមខែមីនា។

ខណៈដែលវាឆាប់ពេកក្នុង ការនិយាយថាតើការកើនឡើងថ្មីនេះ នឹងប្រែទៅជា និន្នាការ ថេរឬយ៉ាងណា ហើយទិន្នន័យកាលពីថ្ងៃអង្គារ ដែលចេញផ្សាយដោយ មជ្ឈមណ្ឌលត្រួតពិនិត្យ និង បង្ការជំងឺ (CDC) បានបង្ហាញនូវការកើនឡើង នូវកម្រិតដូសដំបូង ដែលបានបង្ហាញថា “មនុស្សថ្មីកំពុងចូល កម្មវិធីចាក់វ៉ាក់សាំង” នេះបើយោងតាមសារព័ត៌មាន CNBC កាលពីថ្ងៃពុធ ។

ចំនួនសរុបដែលត្រូវបានរាយការណ៍ នៅថ្ងៃអង្គារកន្លងទៅនេះ ក៏រួមបញ្ចូលទាំងវ៉ាក់សាំង Johnson&Johnson ចំនួន ១៥០,០០០ដូស ដែលជាចំនួនសរុបខ្ពស់បំផុតក្នុងរយៈពេល មួយថ្ងៃចាប់តាំង ពីថ្ងៃទី១៥ ខែមេសា។

នៅក្នុងនោះដែរ ជាង ៤៦ ភាគរយ នៃចំនួនប្រជាជនអាមេរិក បានទទួលការចាក់វ៉ាក់សាំង មួយដូស ហើយ ៣៥ ភាគរយនៃចំនួនប្រជាជន ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ។

គណៈកម្មាធិការប្រឹក្សា នៃការអនុវត្តន៍ការចាក់ថ្នាំ បង្ការរបស់ CDC បានបោះឆ្នោតជាឯកច្ឆន្ទកាលពីថ្ងៃពុធ ដើម្បីផ្តល់អនុសាសន៍ ឱ្យចាក់វ៉ាក់សាំង Pfizer / BioNTech លើកុមារអាយុចាប់ពី ១២ ឆ្នាំឡើងទៅ ដោយយល់ស្របថា អត្ថប្រយោជន៍ នៃការចាក់ថ្នាំបង្ការ កុមារ និងមនុស្សវ័យជំទង់ មានហានិភ័យច្រើន ជាងវ៉ាក់សាំង ៕
ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top