ព័ត៌មានអន្តរជាតិ

អាមេរិក ចោទប្រកាន់ប្រទេសចិន ពីការប្រែក្លាយតំបន់ស៊ីនជាំង ទៅជាគុកឥតជញ្ជាំង

តូក្យូ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចោទប្រកាន់រដ្ឋាភិបាលចិន ពីបទដាក់ទោសព្រហ្មទណ្ឌ លើការបញ្ចេញមតិខាងសាសនា និងបង្វែរតំបន់ស៊ីនជាំងទាំងមូល ដែលជាជម្រករបស់ ជនជាតិភាគតិចអ៊ុយហ្គ័រមូស្លីម ទៅជា “គុកឥតជញ្ជាំង” ។

ក្រសួងដដែលបាន ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ស្តីពីសេរីភាពសាសនាអន្តរជាតិ ដែលបានបង្ហាញពីការព្រួយបារម្ភ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លើការបង្ក្រាបទីក្រុងយូជី និងសមាជិកនៃក្រុមមូស្លីមដទៃទៀត នៅតំបន់ស៊ីនជាំងបតាមរយៈ ការឃុំឃាំងតាមអំពើចិត្តដោយបង្ខំកម្លាំង ពលកម្មបង្ខំ ការក្រៀវ និងការរំលោភផ្សេងៗទៀត។

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានលើកឡើងថា“ ប្រទេសចិន បានដាក់ទោសព្រហ្មទណ្ឌជា ទូទៅលើការបញ្ចេញមតិខាងសាសនា ហើយនៅតែបន្តប្រព្រឹត្តឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ប្រឆាំង នឹងជនជាតិម៉ូស្លីមអ៊ុយហ្គ័រ និងសមាជិកក្រុមជនជាតិភាគតិចដទៃទៀត” ។

ប្រទេសចិន បានលើកឡើងយ៉ាងទៀងទាត់ថា ជំរំឃុំឃាំងរបស់ខ្លួន គឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលត្រូវបានបង្កើតឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងភាពជ្រុលនិយមខាងសាសនា។

ដោយហៅស្ថានការណ៍នេះថា ជារឿងគួរឱ្យខ្លាច លោក Daniel Nadel នៃការិយាល័យសេរីភាពសាសនា អន្តរជាតិរបស់ក្រសួងការបរទេស បានលើកឡើងថា លោកមើលឃើញការផ្លាស់ប្តូរ ពីការពឹងផ្អែកយ៉ាងខ្លាំងទៅលើជំរុំសម្រាប់ “ការអប់រំឡើងវិញ” ឬសម្រាប់ការ បង្ខំឲ្យ ធ្វើការ និងគោលបំណងផ្សេងទៀត ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top