ព័ត៌មានអន្តរជាតិ

កំហឹងផ្ទុះឡើង ខណៈដែលតារាសម្តែងស្រី របស់ប៉ាគីស្ថាន ដកស្រង់សំដី របស់ហ៊ីត្លែរ អំពីការសម្លាប់ ជនជាតិជ្វីហ្វ

បរទេស ៖ តារាសម្តែងស្រី របស់ប្រទេសប៉ាគីស្ថាន នាង Veena Malik បានរងការរិះគន់ យ៉ាងចាស់ដៃ បន្ទាប់ពីនាងបានធ្វើការកត់ សម្គាល់អំពីការស្លាប់ និងការបំផ្លិចបំផ្លាញ នៅក្នុងជម្លោះរវាងប្រទេស អ៊ីស្រាអែល និងហ្គាហ្សា ដែលបានឆក់យកអាយុជីវិត បុរសស្ត្រី និងកុមារ នៃភាគីទាំងសងខាង ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ នាង Malik ដែលមានអ្នកគាំទ្រចំនួន ១,២ លាននាក់នៅលើបណ្តាញសង្គម Twitter បានផ្សាយសម្រង់សម្តីរបស់ Adolf Hitler ថា «ខ្ញុំនឹងសម្លាប់ជនជាតិជ្វីស្វទាំងអស់នៅលើពិភពលោក … ប៉ុន្តែខ្ញុំបានទុកអ្នកខ្លះដើម្បីបង្ហាញពិភពលោកថា ហេតុអ្វីបានជាខ្ញុំសម្លាប់ពួកគេ” ។

នៅក្នុងសរសេរដោយដាក់ស្លាកប្រទេសអ៊ីស្រាអែលថា ជា “ ភេរវករ” ហើយបានប្រើសញ្ញាទ្រុងជ្រូក ដោយដាក់ថា «ដោះលែងប៉ាឡេស្ទីន»។

រហូតមកដល់រសៀលថ្ងៃពុធនេះធ្វីត (tweets ) ភាគច្រើន បានបាត់ពីគណនីរបស់នាង ។ ទោះយ៉ាងណាក៏ ដោយពួកគេបាននាំឱ្យមានការខឹងសម្បារ យ៉ាងខ្លាំងនៅលើវេទិកាប្លុកខ្នាតតូច ៕
ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top