ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង សម្ដែងក្ដីសង្ឃឹមពីលទ្ធភាពបើកកិច្ចប្រជុំកំពូលជាមួយជប៉ុន ដើម្បីស្ដារទំនាក់ទំនងទ្វេភាគី

តូក្យូ៖ ប្រភពពីបញ្ហានេះបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូង បានសម្តែងក្តីសង្ឃឹមចំពោះលទ្ធភាពនៃការបើកកិច្ចប្រជុំកំពូលមួយ ជាមួយប្រទេសជប៉ុន ចំពេលមានទំនាក់ទំនងគួរឱ្យកត់សម្គាល់ ជុំវិញបញ្ហាប្រវត្តិសាស្រ្ត ខណៈដែលការធ្វើទស្សនកិច្ចរបស់ប្រមុខ ស៊ើបការណ៍កូរ៉េខាងត្បូងលោក Park Jie Won បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ បានបញ្ជូនទៅលោកនាយករដ្ឋមន្រ្តីជប៉ុន ក្នុងកិច្ចប្រជុំនៅថ្ងៃពុធ នៅទីក្រុងតូក្យូ អំពីភាពចាំបាច់ ដើម្បីកែលម្អទំនាក់ទំនង ទ្វេភាគី។

មេដឹកនាំជប៉ុនបានបន្ទរពីតម្រូវការ និងលោក Park Jie Won ដែលបានមកដល់ប្រទេសជប៉ុន កាលពីថ្ងៃអង្គារ បានបង្ហាញទស្សនៈថា ស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងទ្វេភាគី គឺមិនប្រសើរនោះទេដោយលើកឡើងថា វាមិនគួរនៅតែមានដូចនេះទេ។

លោក Suga និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានជួបពិភាក្សាតាមទូរស័ព្ទកាលពីខែកញ្ញា ឆ្នាំមុន ប៉ុន្តែប្រទេសជិតខាងទាំងពីរ មិនបានបើកកិច្ចប្រជុំកំពូលដោយផ្ទាល់នោះទេចប់តាំងពីខែធ្នូ ឆ្នាំ២០១៩ នៅពេលដែលលោកស៊ីហ្ស៊ូ អាបេ និងលោកមូន ជេអ៊ីន បានជួបគ្នានៅប្រទេសចិន ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនង ដែលកាន់តែយ៉ាប់យ៉ឺនទោះបីជាមេដឹកនាំទាំងពីរ មានគោលដៅរួមគ្នាក្នុងការដោះស្រាយការគំរាមកំហែង សន្តិសុខពីកូរ៉េខាងជើង ជាមួយសហរដ្ឋអាមេរិក ក៏ដោយ។

រដ្ឋមន្រ្តីការបរទេសជប៉ុន និងកូរ៉េខាងត្បូង បានបើកកិច្ចពិភាក្សាលើកដំបូងរបស់ពួកគេក្នុងរយៈពេលជាងមួយឆ្នាំនៅទីក្រុងឡុងដ៌ កាលពីដើមខែនេះ ប៉ុន្តែបានបរាជ័យក្នុងការបែងចែក និងដោះស្រាយបញ្ហាទ្វេភាគី។

ទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងត្បូង បានឈានដល់ចំណុចទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សបន្ទាប់ពីសេចក្តីសម្រេច របស់តុលាការកំពូលកូរ៉េខាងត្បូង នៅឆ្នាំ២០១៨ ដែលបានបញ្ជាឱ្យក្រុមហ៊ុនជប៉ុន សងសំណងដល់ដើមបណ្តឹង ដែលជាកម្មករអំឡុងពេលអាណានិគម របស់ជប៉ុននៅឆ្នាំ១៩១០-១៩៤៥ នៃឧបទ្វីបកូរ៉េ៕ ដោយ ឈូក បូរ៉ា

To Top