ព័ត៌មានអន្តរជាតិ

យានអវកាសចិន ចុះចតជោគជ័យ លើភពអង្គារ

បរទេស ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួ បានរាយការណ៍ថា យានអវកាសគ្មានមនុស្ស បើករបស់ចិនមួយគ្រឿង បានចុះចតបានយ៉ាងជោគជ័យ លើផ្ទៃនៃភពអង្គារ នៅថ្ងៃសៅរ៍នេះ ធ្វើឲ្យចិនក្លាយជាប្រទេស ទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលបានចុះចតយានអវកាស របស់ខ្លួននៅលើភពក្រហម មួយនេះ ។

កាសែតចិនដដែលនេះ បាននិយាយប្រាប់ថា យានអវកាស Tianwen-1 នោះ បានចុះចតលើទីតាំងមួយកន្លែង ស្ថិតនៅលើទំនាប Utopia ភាគខាងត្បូង បន្សល់ទុកដានជើងរបស់ចិន នៅលើភពអង្គារ សម្រាប់ជាលើកដំបូង ។

ផ្ទាំងពាណិជ្ជកម្ម

ចំណែកម៉ាស៊ីនរុករក ឈ្មោះ Zhurong ក្នុងពេលបច្ចុប្បន្ននេះ នឹងធ្វើការស្ទង់មើលទីតាំងចុះចតនោះ មុនពេលពីទម្រង់របស់វា ដើម្បីធ្វើការត្រួតពិនិត្យ។
គួរបញ្ជាក់ថា យានអវកាស Tianwen-1 ឬហៅថា Questions to Heaven (សំនួរ ចំពោះឋានសួគ៌) ដែលត្រូវបានដាក់តាមកំណាព្យចិន សរសេរកាលពី២ សហវត្សមុននោះ គឺជាបេសកកម្មឯករាជ្យដំបូង របស់ប្រទេសចិន ទៅកាន់ភពអង្គារ ។ បេសកកម្មមួយ ដែលធ្វើរួមគ្នាជាមួយរុស្ស៊ី ក្នុងឆ្នាំ២០១១ បានបរាជ័យមិនអាចចាកចេញពីកន្លងផែនដីបាន ។

គួរបញ្ជាក់ថា យានអវកាសទម្ងន់៥តោននេះ បានបំផ្ទុះបង្ហោះចេញពីកោះហៃណាន ប្រទេសចិនភាគខាងត្បូង កាលពីខែកក្កដា ឆ្នាំមុននេះ ដោយរ៉ុកកែត Long March 5 ៕ ប្រែសម្រួល៖ប៉ាង កុង

To Top
×